ព័ត៌មានជាតិ

សម្តេចតេជោ ឲ្យមន្រ្តីជំនាញពិភាក្សាគ្នាអំពីស្តាតអូឡាំពិក ប្រគល់ទៅឲ្យវិស័យកីឡា ត្រៀមប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា លើកឡើងថា ស្តាតអូឡាំពិកមិនទាន់ប្រគល់ទៅឲ្យវិស័យកីឡាវិញទេ ដោយសារដាក់អ្នកជំងឺកូវីដ១៩ ដូច្នេះមន្រ្តីជំនាញពាក់ព័ន្ធត្រូវជួបពិភាក្សាគ្នា ដើម្បីប្រគល់ស្តាតឲ្យវិស័យកីឡា ក្នុងការជួសជុលឡើងវិញ ដើម្បីដាក់ត្រៀមប្រកួតកីឡាស៊ីហ្គេមដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ខាងមុខ។

សម្តេចបានឲ្យក្រុមគ្រូពេទ្យ យកអ្នកជំងឺកូវីដ ដែលនៅសេសសល់ ពីស្តាតអូឡាំពិកទៅមន្ទីរពេទ្យហ្លួងម៉ែ ឬទៅពេទ្យចាក់អង្រែ ដើម្បីប្រគល់ស្តាតជួសជុលឡើងវិញ ដើម្បីត្រៀមប្រកួតស៊ីហ្គេមនៅឆ្នាំ២០២៣។

សម្តេចថា បច្ចុប្បន្ននេះ កម្ពុជាបានកំពុងសាងសង់ មន្ទីរពេទ្យមួយ ដែលអាចទទួលអ្នកជំងឺជាង ១ម៉ឺននាក់៕

To Top