ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២២ថា កាលពីថ្ងៃទី២៧ ខែមេសា ក្រុមប្រឹក្សាធម្មនុញ្ញរបស់ប្រទេសបារាំង បានបញ្ជាក់ពីលទ្ធផលនៃការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីនាពេលថ្មីៗនេះរបស់ប្រទេសនេះ ដោយបញ្ជាក់លោក Emmanuel Macron ជាប្រធានាធិបតី។
លោក Laurent Fabius ប្រធានក្រុមប្រឹក្សាបានថ្លែងថា ក្នុងចំណោមអ្នកចុះឈ្មោះបោះឆ្នោតចំនួន ៤៨.៧៥២.៣៣៩នាក់ របស់ប្រទេសបារាំង គឺមាន៣៥.០៩៦.៤៧៨នាក់ បានទៅបោះឆ្នោត ដែលនាំឱ្យអត្រាមិនអនុប្បវាទដល់ ២៨,០១ភាគរយ ។
លោក Macron បានឈ្នះការបោះឆ្នោតជុំទី២ ដែលបានធ្វើឡើងនៅថ្ងៃទី២៤ ខែមេសា ជាមួយនឹងសំឡេងភាគច្រើនដាច់ខាត ១៨.៧៦៨.៦៣៨សំឡេង ស្មើនឹង៥៨ភាគរយ នៃសន្លឹកឆ្នោតដែលមានសុពលភាព ។
យោងតាមច្បាប់អាណត្តិទី២ របស់លោក Macron ត្រូវតែចាប់ផ្តើមមិនលើសពីថ្ងៃទី១៤ ខែឧសភា ។
គូប្រជែងរបស់លោក Macron គឺបេក្ខជនស្តាំនិយម លោកស្រី Marine Le Pen បានទទួលសំឡេងឆ្នោត១៣.២៨៨.៦៨៦ រឺស្មើនឹង៤១,៤៥ភាគរយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា