ព័ត៌មានអន្តរជាតិ

មន្ត្រីជាន់ខ្ពស់ប៊ុលហ្គារី និយាយថា ពលរដ្ឋជាច្រើនរបស់ខ្លួន ចង់ឲ្យរុស្សី ផ្គត់ផ្គង់ហ្គាសវិញ

បរទេស៖ គិតចាប់តាំងតែពីថ្ងៃពុធមក ប្រទេសរុស្សី បានប្រកាសកាត់ផ្តាច់ការផ្គត់ផ្គង់ទាំងស្រុង ទៅឲ្យប្រទេសប៊ុលហ្គារី ក្រោយពេលដែលប្រទេសមួយនេះ បានបដិសេធមិនព្រមធ្វើការទូទាត់ប្រាក់ ជាលុយរូបលរបស់រុស្សី។

មកដល់ថ្ងៃសុក្រនេះ មិនទាន់បាន២ថ្ងៃផង លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ព្រមទាំងឧបនាយករដ្ឋមន្ត្រី នៃប្រទេសប៊ុលហ្គារីផង បានលើកឡើងថា ពលរដ្ឋនិងជាពិសេសអាជីវករ របស់ប៊ុលហ្គារី កំពុងបង្ហាញបំណងចង់ឲ្យរដ្ឋាភិបាល ក្នុងការទៅចរចាជាមួយ នឹងរដ្ឋាភិបាលក្រុងមូស្គូ ដើម្បីអាចបញ្ជាទិញហ្គាស របស់ Gazprom ដែលជាក្រុមហ៊ុនយក្ស របស់រុស្សីមកវិញ។

គួរឲ្យដឹងដែរថា ប្រទេសប៊ុលហ្ការី គឺជាប្រទេសដែលបានពឹងផ្អែក ស្ទើរតែទាំងស្រុង ទៅលើធនធានហ្គាស របស់ប្រទេសរុស្សី ពោលគឺរហូតទៅដល់៩០ភាគរយ នៃតម្រូវការប្រចាំថ្ងៃ និងផ្សេងពីនេះ គឺមកពីប្រទេស Azerbaijan៕ ប្រែសម្រួល៖ស៊ុនលី

To Top