បរទេស៖ រដ្ឋមន្ត្រីការបរទេសរបស់រុស្ស៊ី បាននិយាយថា ប្រទេសរុស្ស៊ីមិនសម្លឹងរកការបញ្ចប់សង្គ្រាម របស់ខ្លួននៅអ៊ុយក្រែន ត្រឹមថ្ងៃជ័យជំនះនៅថ្ងៃទី៩ ខែឧសភានោះទេ ខណៈដែលប្រទេសនេះ នឹងប្រារព្ធខួបដ៏សំខាន់ នៅក្រោមពពកនៃជម្លោះដ៏សាហាវមួយ។
យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងជាមួយសារព័ត៌មានអ៊ីតាលី Mediaset លោក Sergei Lavrov បានទទូចថា ទីក្រុងមូស្គូនឹងមិនប្រញាប់ប្រញាល់ បញ្ចប់អ្វីដែលគេហៅថា “ប្រតិបត្តិការយោធាពិសេស” របស់ខ្លួននៅខួបគម្រប់ខួប ដែលប្រារព្ធពិធីនៃការចុះចាញ់ របស់ណាស៊ីអាល្លឺម៉ង់ ចំពោះកងកម្លាំងសម្ព័ន្ធមិត្ត រួមទាំងសហភាពសូវៀត នៅពេលនោះផងដែរ ក្នុងឆ្នាំ 1945 នោះទេ។
លោក Lavrov បាននិយាយនៅក្នុងបទសម្ភាសន៍ ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យថា “យោធារបស់យើងនឹងមិនកែតម្រូវ សកម្មភាពរបស់ពួកគេដោយសិប្បនិម្មិត ទៅនឹងកាលបរិច្ឆេទណាមួយឡើយ រួមទាំងថ្ងៃជ័យជំនះ” ។
លោកបានបន្ថែមថា “ល្បឿននៃប្រតិបត្តិការនៅអ៊ុយក្រែន ជាដំបូង លើតម្រូវការក្នុងការកាត់បន្ថយហានិភ័យ ណាមួយសម្រាប់ប្រជាជនស៊ីវិល និងបុគ្គលិកយោធារុស្ស៊ី” ។
សូមជម្រាបថា រុស្សីជាធម្មតាប្រារព្ធទិវាជ័យជំនះ ក្នុងរចនាបថដ៏អស្ចារ្យ ជាមួយនឹងក្បួនដង្ហែរយោធាដ៏ធំមួយ នៅកណ្តាលទីក្រុងមូស្គូ និងសុន្ទរកថារបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន អបអរសាទរតួនាទីឈានមុខ របស់ប្រទេសក្នុងការកម្ចាត់ហ្វាស៊ីស និយមនៅអឺរ៉ុប ៕
ប្រែសម្រួលៈ ណៃ តុលា