ព័ត៌មានអន្តរជាតិ

ប៉ង់តាហ្គាន បដិសេធមិនបានចែករំលែក ព័ត៌មានសំងាត់ជាមួយអ៊ុយក្រែន ដែលបានសម្លាប់មេបញ្ជាការរុស្ស៊ី ជាច្រើននាក់

បរទេស៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ មន្ទីរប៉ង់តាហ្គោនបានធ្វើការប្រកាស បដិសេធនូវរបាយការណ៍សារព័ត៌មានជាច្រើន ដែលអះអាងថា ខ្លួនបានផ្តល់ព័ត៌មានស៊ើបការណ៍សំងាត់ ជាមួយនឹងប្រទេសអ៊ុយក្រែន ជាពិសេសដើម្បីអាចកំណត់គោលដៅ សម្លាប់មេបញ្ជាការជាន់ខ្ពស់របស់ខ្លួនជាច្រើននាក់ នៅក្នុងសមរភូមិប្រយុទ្ធ។

អ្នកនាំពាក្យរបស់មន្ទីរប៉ង់តាហ្គោនលោក John Kirby បានថ្លែងបែបនេះថា៖ សហរដ្ឋអាមេរិកបានផ្តល់ព័ត៌មានសំងាត់ អំពីតំបន់ធ្វើសង្គ្រាមដើម្បីជួយ ពលរដ្ឋអ៊ុយក្រែនការពារខ្លួន ប៉ុន្តែយើងមិនបានចែករំលែក ព័ត៌មានអំំពីទីតាំងនៃមេដឹកនាំ យោធាសំខាន់របស់រុស្សីទៅឲ្យអ៊ុយក្រែន ឬអ្នកចូលរួមណានៅក្នុងសង្គ្រាមនេះឡើយ។

នៅក្នុងពេលជាមួយគ្នានេះលោក Kirby បានសារភាពថារដ្ឋាភិបាលទីក្រុងគៀវ បានប្រមូលផ្តុំព័ត៌មានជាមួយនឹងប្រភពផ្សេងទៀត ដែលខ្លួនមិនបានកំណត់សំគាល់ ដឹងនោះទេដើម្បីប្រឆាំងទៅនឹង រុស្សីហើយអ៊ុយក្រែន ជាអ្នកសម្រេចចិត្តដោយខ្លួនឯងប៉ុណ្ណោះ ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top