បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃសុក្រម្សិលមិញនេះ បានបង្ហាញថាប្រធានប្រតិបត្តិ របស់ក្រុមហ៊ុនប្រេង Shell លោក Ben van Beurden បានធ្វើការព្រមានអឺរ៉ុបថា នឹងមិនអាចមានអ្នកជំនួសរុស្សី បានឡើយចំពោះការប្រើប្រាស់ និងនាំចូលហ្គាសរបស់ពួកគេ។
លោកបន្តថា៖ ការបង្កើនការផ្គត់ផ្គង់ហ្គាសពីអាហ្វ្រិកនិង Scandinavia ព្រមទាំងការបញ្ជាទីហ្គាស់ LNGD នឹងមិនអាចយកមកជំនួសទំហំហ្គាស របស់រុស្សីនៅក្នុងទីផ្សាររបស់អឺរ៉ុប ទាំងមូលបានឡើយ។

ការនាំយក LNG បន្ថែមចូលទីផ្សារការបង្កើន សមត្ថភាពផលិតប្រេង និងការបង្កើនបំពង់បង្ហូរប្រេងពី អាហ្វ្រិកខាងជើង និងន័រវេសគឺជារឿងដ៏សមរម្យមួយ ប៉ុន្តែដំណោះស្រាយនេះ នឹងអាចធ្វើឡើងក្នុងរយៈពេលខ្លី និងមធ្យមប៉ុណ្ណោះ ប៉ុន្តែឲ្យយកមកជំនួសហ្គាសរបស់រុស្សី ក្នុងរយៈពេលវែងគឺជារឿង ដែលមិនអាចទៅរួចឡើយ។
គួរឲ្យដឹងដែរថា បច្ចុប្បន្នហ្កាសរបស់រុស្សីគឺជា អ្នកផ្គត់ផ្គង់ទីផ្សាររបស់អឺរ៉ុបដល់ទៅ ៤០ភាគរយ។ រុស្សីបានប្រើប្រាស់បំពង់បង្ហូរ ប្រេងជាច្រើនរួមមានទាំង Nord Stream ដែលបង្ហូរត្រង់ពីអាល្លឺម៉ង់ កាត់តាមសមុទ្រប៉ាល់តិក និងប្រព័ន្ធបង្ហូរប្រេងរបស់ អ៊ុយក្រែនបំពង់បង្ហូរប្រេង Yamal ទៅអឺរ៉ុបនិងក៏ដូចជាបំបង់បង្ហូរប្រេង របស់តួកគីទៅកា់តាសមុទ្រខ្មៅផងដែរ ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
