គៀវ ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានឲ្យដឹងថា លោកបានពិភាក្សាអំពីការគាំទ្រ ផ្នែកការពារជាតិ សម្រាប់ប្រទេសរបស់លោក ចំពេលមានជម្លោះជាមួយរុស្ស៊ី ជាមួយនាយករដ្ឋមន្ត្រីស៊ុយអែតលោកស្រី Magdalena Andersson ។
យោងតាមលោក Zelensky ប្រធានបទផ្សេងទៀត នៃការសន្ទនា គឺកិច្ចសហប្រតិបត្តិការ ថាមពលរវាងអ៊ុយក្រែន និងស៊ុយអែត និងការពង្រឹងការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
សម្រាប់ផ្នែករបស់លោកស្រី Andersson បានឲ្យដឹងថា លោកស្រីបានសម្តែងការគាំទ្រ យ៉ាងខ្ជាប់ខ្ជួនសម្រាប់អ៊ុយក្រែន ក្នុងអំឡុងពេលការហៅទូរស័ព្ទជាមួយលោក Zelensky ៕
ប្រែសម្រួល ឈូក បូរ៉ា