ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ សហរដ្ឋអាមេរិក គួរតែបញ្ឈប់ទង្វើបង្វែរ វិបត្តិទៅកាន់ពិភពលោក តាមរយៈអនុត្តរភាព ប្រាក់ដុល្លារ

កាលពីសប្តាហ៍មុន ប្រព័ន្ធបម្រុង សហព័ន្ធអាមេរិកបានប្រកាស ពីការដំឡើង អត្រាការប្រាក់ ០.៥ ភាគរយ ហើយនឹងចាប់ផ្តើម កាត់បន្ថយតារាង តុល្យការរបស់ខ្លួន ក្នុងខែមិថុនាខាងមុខនេះ ក្នុងគោលបំណងឆ្លើយតប នឹងអតិផរណា ដែលបានបំបែកកំណត់ត្រា ខ្ពស់បំផុតក្នុងរយៈពេល ៤០ ឆ្នាំកន្លងទៅតាមរយៈគោលនយោបាយ បន្តឹងរូបិយវត្ថុជ្រុល ។ ប្រការនេះបានបង្កឱ្យសហគមន៍អន្តរជាតិមានការព្រួយបារម្ភជាទូទៅ ហើយសេដ្ឋកិច្ចសកល និងទីផ្សារហិរញ្ញវត្ថុនឹង ប្រឈមនឹងការ វាយប្រហារម្តងទៀត ។

មិនថាអត្រា ការប្រាក់សូន្យនិង គោលនយោបាយ QE បានបណ្តាលឱ្យតម្លៃ ទំនិញឡើងថ្លៃយ៉ាងខ្លាំង កាលពីមុន ឬក៏បច្ចុប្បន្នគោល នយោបាយ រូបិយវត្ថុតឹងរ៉ឹងក៏ដោយ ក៏សហរដ្ឋអាមេរិក សុទ្ធតែបានបង្វែរវិបត្តិ ទៅកាន់ពិភពលោក តាមរយៈអនុត្តរភាព ប្រាក់ដុល្លាររបស់ខ្លួន ។ ប្រការទាំងនេះបានបង្ក ជាផលប៉ះពាល់យ៉ាងខ្លាំង ដល់អង្គភាពសេដ្ឋកិច្ចងើបឡើងថ្មី លើពិភពលោក ដែលកំពុងខិតខំសម្រេច បាននូវការស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីបញ្ចប់ជំងឺកូវីដ ១៩ ។

អ្វីដែលគួរឱ្យប្រុង ប្រយ័ត្ននោះគឺ មួយផ្នែក ប្រព័ន្ធបម្រុងសហព័ន្ធ អាមេរិកបានដំឡើង អត្រាការប្រាក់ ដើម្បីលើកកម្ពស់ កម្លាំងទាក់ទាញ នៃទ្រព្យសម្បតិ្ត ជាប្រាក់ដុល្លារ អាមេរិក ដែលបានបន្ថែមហានិភ័យ ក្នុងការហូរទៅកាន់ក្រៅប្រទេស នៃមូលធនទីផ្សារងើបឡើងថ្មី និង ការចុះថ្លៃនៃរូបិយវត្ថុ ក៏ដូចជាបង្ក ឱ្យការកើនឡើង យ៉ាងខ្លាំង នៃហានិភ័យខាងប្រាក់បំណុល នៅប្រទេសជាច្រើន ផងដែរ ។ មួយផ្នែកទៀត ការចុះថ្លៃ នៃរូបិយវត្ថុផ្សេងទៀត ដែលបណ្តាលមកពីការឡើងថ្លៃ នៃប្រាក់ដុល្លារក៏នឹងកម្សោយ សមត្ថភាពទិញទំនិញរបស់ប្រជាជន នៃប្រទេស ដទៃទៀត និងបំផ្លាញដំណើរ ការងើបឡើងវិញ នៃសេដ្ឋកិច្ចរបស់អង្គភាព សេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ ដែលបាននិងកំពុង ប្រឈមនឹងភាពលំបាកលំបិន ។

តាមការពិត បន្ទាប់ពីបានបង្កើត ជាអនុត្តរភាពប្រាក់ដុល្លារ “ឧបាយកលចាស់” ដែលប៉ុនប៉ងឆក់យក ទ្រព្យសម្បត្តិពិភពលោក ទាំងមូលនេះ សហរដ្ឋអាមេរិក បានលេង ជាច្រើន លើកហើយ ពោលគឺ ខណៈដែលសហរដ្ឋអាមេរិក បានអនុវត្តគោលនយោបាយ QE ប្រព័ន្ធបម្រុងសហព័ន្ធ អាមេរិកបានបញ្ចុះ អត្រាការប្រាក់ធ្វើឱ្យទីផ្សារ ងើបឡើងថ្មីខ្ចី ឥណទានប្រាក់ដុល្លារ ជាច្រើន មើលទៅ ការនេះបានបណ្តាល ឱ្យសេដ្ឋកិច្ចវិវឌ្ឍរីកចម្រើន ទៅមុខ ហើយបានបង្កើត ឡើងនូវពពុះទ្រព្យសម្បតិ្តក្នុងកម្រិតទីទៃគ្នា ។ ល្គឹកណាដែលប្រព័ន្ធបម្រុង សហព័ន្ធអាមេរិក បានដំឡើងអត្រាការប្រាក់ នោះ មូលធនដ៏ច្រើនសន្ធឹក របស់ប្រទេស ទីផ្សារងើបឡើងថ្មីក៏បានហូរ ទៅខាងក្រៅដែលបណ្តាល ឱ្យអត្រាប្តូរប្រាក់មានការ ផ្លាស់ប្តូរយ៉ាងខ្លាំង និងពពុះរហែករហុយ រហូតដល់បានបណ្តាល ឱ្យកើតមានវិបត្តិផ្នែក រូបិយវត្ថុនិងហិរញ្ញវត្ថុ ។

សូមបញ្ជាក់ថា ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំបំផុត នៅលើពិភពលោក ដរាបណាដែលសេដ្ឋកិច្ចអាមេរិកបាន ធ្លាក់ក្នុងភាពថមថយចុះ នោះ វាក៏មុខជានឹងនាំមកនូវ ហានិភ័យរីករាលដាលយ៉ាងខ្លាំងដែរ ។ នេះគឺជាហានិភ័យដែលពិភពលោកទាំងមូល ត្រូវបង្ការគ្រប់ពេលវេលា ។

ប្រការដែលគួរឱ្យចាប់ អារម្មណ៍នោះ គឺខណៈដែលសេដ្ឋកិច្ចអាមេរិក បានធ្លាក់ចូលក្នុង សភាពទាល់ច្រក អ្នកនយោបាយ នៃទីក្រុងវ៉ាស៊ីនតោន មួយចំនួនមិនបានគិតពិចារណា ពីការធ្វេសប្រហែសនឹង ទំនួលខុសត្រូវរបស់ពួកគេក្នុងការឆ្លើយ តបនឹងវិបត្តិនោះទេ ប៉ុន្តែបែរជាបានលេងល្បែងចាស់ៗ នៃការទម្លាក់កំហុស ដើម្បីបង្វែរ ទំនាស់ទៅខាងក្រៅ ។ ទង្វើបែបនេះ ជាការមិនទទួលខុសត្រូវ ចំពោះប្រជាជនអាមេរិក ហើយក៏ជាការ មិនទទួលខុសត្រូវ ចំពោះពិភពលោកផងដែរ ។
អ្នកនយោបាយ នៃទីក្រុងវ៉ាស៊ីនតោន ដែលចចេសអនុវត្តគំនិត” អាមេរិកជាអាទិភាព” ទាំងនោះ គួរតែបញ្ឈប់ការ អនុវត្តដែលបំភាន់ ភ្នែកអ្នកផង បង្វែរវិបត្តិទៅខាងក្រៅ និងទម្លាក់កំហុស តាមតែទំនើងចិត្ត ក៏ដូចជាអនុវត្តគោល នយោបាយម៉ាក្រូសេដ្ឋកិច្ច ដែលកាន់តែមាន ទំនួលខុសត្រូវ សូមដាស់តឿន ពួកគេឱ្យអនុវត្តវិធានការណ៍ ជាក់ស្តែងដើម្បីជួយសេដ្ឋកិច្ចសកល ឱ្យងើបឡើងវិញពីការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងពេលឆាប់ៗ !

To Top