ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឱ្យដឹងថា បើតាមរបាយការណ៍ចុងក្រោយ មកដល់ពេលនេះ កម្ពុជាមានអ្នកជំងឺកូវីដ១៩ ត្រឹមតែ៨នាក់ តែប៉ុណ្ណោះ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ថ្លែងក្នុងកម្មពិធី ជួបសំណេះសំណាល ជាមួយសហគមន៍ខ្មែរ នៅទ្វីបអឺរ៉ុប ប្រមាណជាង២១០០នាក់ នៅរាត្រីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ (ម៉ោងនៅកម្ពុជា) សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «មកដល់ពេលនេះ បើតាមរបាយការណ៍ថ្មី កម្ពុជាយើងមានអ្នកជំងឺកូវីដ១៩ សល់ត្រឹមតែ៨នាក់តែប៉ុណ្ណោះ ដែលកំពុងសម្រាកព្យាបាល ក្នុងនោះនៅភ្នំពេញ៤នាក់ និងបាត់ដំបង៤នាក់»។
សម្ដេចក៏បានឱ្យដឹងផងដែរថា ក្នុងចំណោមអ្នកជំងឺកូវីដ១៩ ទាំង៨នាក់នោះ មានម្នាក់ កំពុងស្ថិតនៅកន្លែងសង្គ្រោះបន្ទាន់ ក្រៅពីនោះសុទ្ធតែមានសភាពធម្មតាតែប៉ុណ្ណោះ៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
