បរទេស៖ លុះត្រាណាតែរុស្ស៊ី ត្រូវបរាជ័យភ្លាមៗនៅអ៊ុយក្រែន នោះសមូហភាពលោកខាងលិច នឹងមិនអាចដោះស្រាយការ ប្រែប្រួលអាកាសធាតុទាន់ពេល ដើម្បីសង្គ្រោះអរិយធម៌បានទេ។
នេះនើតាមមហាសេដ្ឋីផ្នែកហិរញ្ញវត្ថុគឺលោក George Soros បានប្រាប់វេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos កាលពីថ្ងៃអង្គារ។ លោក George Soros បានប្រាប់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ការទទួល ជ័យជម្នះយ៉ាងរហ័សលើប្រទេសរុស្ស៊ី គឺចាំបាច់ ដើម្បីជួយសង្គ្រោះសង្គមបើកចំហ និងអរិយធម៌ខ្លួនឯង។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី25 ខែឧសភា ឆ្នាំ2022 បានឱ្យដឹងថា លោក George Soros ក៏បានហៅប្រទេសរុស្ស៊ី និងចិនថា ជាការគំរាមកំហែងដ៏ធំបំផុតចំពោះគំនិតរបស់គាត់អំពីសង្គមបើកចំហ។
នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នោះលោកបន្តថា រុស្ស៊ី បានបញ្ជូនទ័ពចូលទៅក្នុងប្រទេសអ៊ុយក្រែន «ប្រហែលជាការចាប់ផ្ដើមនៃសង្គ្រាមលោកលើកទីបី ហើយអរិយធម៌របស់យើងប្រហែលមិនរួចជីវិតនោះដែរ» សូម្បីតែនៅពេលដែលការប្រយុទ្ធនៅទីនោះបានបញ្ឈប់ក៏ដោយក៏ “ស្ថានភាពនឹងមិនត្រលប់ ទៅដូចពីមុននោះដែរ” ។
នៅក្នុងការប្រាប់របស់លោក គឺបានបន្តថា “ការលុកលុយ” បានកើតឡើងចំពេលមានការតស៊ូរវាង “ប្រព័ន្ធ គ្រប់គ្រងពីរដែលផ្ទុយ ពីគ្នាទៅវិញទៅមកនោះគឺ សង្គមបើកចំហ និងសង្គមបិទ” ដែលជាអតីតតំណាង ដោយលោកខាងលិច និងក្រោយមកដោយរុស្ស៊ី និងចិន។
ទីក្រុងដែលកាន់កាប់ដោយពួកណាស៊ី លោក Soros អាយុ 91 ឆ្នាំបានរំលឹកអំពី “ថ្ងៃដ៏គួរឱ្យរំភើប” នៃការបែក បាក់របស់សហភាពសូវៀត នៅពេលដែលទ្រព្យសម្បត្តិ របស់គាត់បានកើនឡើង ដល់កម្រិតដែលគាត់អាច ចំណាយ 300 លានដុល្លារក្នុងមួយឆ្នាំ ក្នុងឆ្នាំ 1987 ហើយមូលនិធិរបស់លោកនៅអឺរ៉ុបខាងកើត “បានប្រែក្លាយ ជាជោគជ័យជាងអ្វីដែលលោករំពឹងទុកទៅទៀត៕
ប្រែសម្រួលៈ ណៃ តុលា