ព័ត៌មានជាតិ

Update៖ កងទ័ពរុស្ស៊ី បង្កើនការវាយលុក ទៅតំបន់ភាគខាងកើតអ៊ុយក្រែន

គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News  Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ថា កាលពីថ្ងៃសៅរ៍ កងកម្លាំងរុស្ស៊ី បានបង្កើនការវាយលុក របស់ពួកគេទៅលើទីក្រុង Sievierodonetsk របស់អ៊ុយក្រែន បន្ទាប់ពីបានអះអាងថា បានដណ្តើមយកមជ្ឈមណ្ឌលផ្លូវដែក Lyman នៅក្បែរនោះ ខណៈដែលក្រុង គៀវ បានបង្កើនការអំពាវនាវរបស់ខ្លួន សម្រាប់អាវុធចម្ងាយឆ្ងាយពីលោកខាងលិចដើម្បីជួយទប់ទល់ នៅតំបន់ Donbas ។

ការកើនឡើងយឺត និងរឹងមាំរបស់រុស្ស៊ី នៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដែលចង្អុលបង្ហាញ ពីការផ្លាស់ប្តូរសន្ទុះតិចតួច នៅក្នុងសង្រ្គាម ឥឡូវនេះនៅក្នុងខែទី៤របស់រុស្ស៊ី ។  កងកម្លាំងឈ្លានពានហាក់បីដូចជា ជិតដណ្ដើមយកតំបន់ Luhansk ទាំងអស់នៃ Donbas ដែលជាគោលដៅសង្រ្គាមតិចតួចបំផុត ដែលវិមានក្រឹមឡាំងបានកំណត់ បន្ទាប់ពីបានបោះបង់ចោល ការវាយលុករបស់ខ្លួនលើទីក្រុង គៀវ ដើម្បីប្រឈមមុខនឹងការតស៊ូរបស់អ៊ុយក្រែន ។

ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា កងទ័ពរបស់ខ្លួន និងកងកម្លាំងបំបែកខ្លួនសម្ព័ន្ធមិត្ត ឥឡូវនេះបានគ្រប់គ្រងទាំងស្រុងទីក្រុង Lyman ដែលជាទីតាំងនៃផ្លូវរថភ្លើងនៅភាគខាងលិចទន្លេ Siverskyi Donets ក្នុងតំបន់ Donetsk ដែលជាអ្នកជិតខាង Luhansk ។

ទោះបីជាយ៉ាងណាក៏ដោយ អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន Hanna Malyar បានលើកឡើងថា ការប្រយុទ្ធគ្នានៅក្រុង Lyman នៅតែបន្ត ។

ក្រុង Sievierodonetsk ដែលមានចម្ងាយប្រហែល៦០គីឡូម៉ែត្រ ពីទីក្រុង Lyman នៅត្រើយខាងកើត នៃទន្លេ និងជាទីក្រុង Donbas ដ៏ធំបំផុត ដែលនៅតែកាន់កាប់ ដោយអ៊ុយក្រែន ស្ថិតនៅក្រោមការវាយលុកយ៉ាងខ្លាំង ពីជនជាតិរុស្ស៊ី ។

ប៉ូលិសអ៊ុយក្រែន បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម កាលពីថ្ងៃសៅរ៍ថា “ ក្រុង Sievierodonetsk ស្ថិតនៅក្រោមការបាញ់របស់សត្រូវឥតឈប់ឈរ” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top