ពេលថ្មីៗកន្លងទៅនេះ មេដឹកនាំនៃប្រទេសអាមេរិក ជប៉ុន ឥណ្ឌានិងអូស្ត្រាលីបានបើកធ្វើកិច្ចប្រជុំកំពូលអំពី ”យន្តការចតុភាគី”ហៅកាត់ QUAD នៅក្រុងតូក្យូ លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុនបាន ធ្វើជាអធិបតីនៃកិច្ចប្រជុំលើកនេះ ។
ពិតមែនតែសេចក្តីថ្លែងការណ៍រួមដែលចេញ ផ្សាយបន្ទាប់ពីកិច្ចប្រជុំមិនបានថ្លែងទាំងចំហដល់ ប្រទេសចិន ក៏ដោយ ក៏ប៉ុន្តែបើមើលពីការផ្សាយ ដំណឹងរបស់ប្រព័ន្ធសារព័ត៌មានជប៉ុនបានឱ្យដឹងថា ភាពសំដៅនៃកិច្ចប្រជុំ កំពូល QUAD គឺច្បាស់លាស់ ។
ទាក់ទិននឹងជំនួបពិភាក្សារវាងមេដឹកនាំជប៉ុន និងអាមេរិក ព្រមទាំងពាក្យសម្តី និងទង្វើដ៏ខុសឆ្គងនិងអវិជ្ជមាន ដែលពាក់ព័ន្ធនឹងប្រទេសចិន ក្នុងសេចក្តីថ្លែងការណ៍រួមរវាងជប៉ុននិងអាមេរិក អ្នកនយោបាយជប៉ុនមួយ ចំនួនកំពុងឃុបឃិតជាមួយសហរដ្ឋអាមេរិក ដើម្បីបង្កការបដិបក្ខគ្នា និន្នាការ “ទទួល ស្វាគមន៍សហរដ្ឋអាមេរិក និងក្បត់អាស៊ី”របស់ពួគគេមានភាពកាន់តែច្បាស់លាស់ពីមួយថ្ងៃទៅមួយថ្ងៃ ។
បើគិតពិចារណាយ៉ាងម៉ត់ចត់អាចឃើញថា ភាគីជប៉ុនឃោសនាបំប៉ោងពីអ្វីដែលហៅថា “ធ្វើការបដិបក្ខ គ្នានៅវិស័យពីរជាមួយប្រទេសចិន” សុទ្ធតែជាភារកិច្ចដែលមិនអាចសម្រេចបាននោះទេ ។
សហរដ្ឋអាមេរិក អង់គ្លេសនិងអូស្ត្រាលីបានបង្កើត “ទំនាក់ទំនងភាពជាដៃគូសន្តិសុខត្រីភាគី”(AUKUS)ដែលមានលក្ខណៈយោធា ក្នុងគោលបំណងធ្វើ “សង្គ្រាមត្រជាក់ថ្មី”នៅអាស៊ី តែបានរងការចោទ ជាមន្ទិល សង្ស័យនិងរិះគន់ពីសំណាក់ប្រទេស អាស៊ីភាគច្រើនដាច់ខាតដូចជាឥណ្ឌូណេស៊ីនិងម៉ាឡេស៊ីជាដើម ។ នេះមានសេចក្តីថា AUKUS គឺពិបាកបង្ករឿងហេតុទៀតហើយ ។ បើប្រៀបធៀបនឹង AUKUS QUAD មានលក្ខណៈជាសម្ព័ន្ធយោធាកាន់តែតិច ដូច្នេះ ពិបាកក្លាយជា “អង្គការណាតូបែបអាស៊ី”នោះឡើយ ។
បើមើលពីវិស័យសេដ្ឋកិច្ចអាចឃើញថា QUAD បានបង្កើនការវិនិយោគលើការកសាងហេដ្ឋារចនាសម្ព័ន្ធសង្គម ដែលមានគោលបំណងបដិបក្ខគ្នានឹងការកសាង “ខ្សែក្រវាត់និងផ្លូវ”យ៉ាងច្បាស់លាស់ ។
នេះគឺជាតម្រូវការនិងសំណូមពររបស់អ្នក នយោបាយជប៉ុនមួយចំនួនហ្នឹងឯង ។ ប៉ុន្តែ បើមើលពីដំណឹង ដែលនាយករដ្ឋមន្ត្រីជប៉ុនបានប្រកាសឱ្យដឹងថា ទោះបីជាប្រទេសចំនួនបួនគឺសហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលីនិងឥណ្ឌា នឹងទម្លាក់ការវិនិយោគសរុប ៥ម៉ឺនលានដុល្លារអាមេរិក នៅ៥ឆ្នាំ ខាងមុខនេះ ក៏ដោយ ក៏សឹងតែមិនអាចបំពេញតាម តម្រូវការរបស់ឥណ្ឌាប៉ុណ្ណោះទេ ។
កម្លាំងស្តាំនិយមមួយចំនួនរបស់ជប៉ុន បានរួមសហការជាមួយសហរដ្ឋអាមេរិក យ៉ាងសកម្ម ដើម្បីជំរុញ អ្វីដែលហៅថា “យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក” តាមពិតទៅគឺចង់នាំឱ្យ ជប៉ុនឆ្លៀតឱកាសនេះបម្រះខ្លួន ចេញពីការដាក់កំហិតនៃរបបបន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទីពីរ ហើយមានសិទ្ធិធ្វើការ ប្រយុទ្ធជាមួយ បរទេស នៅទីបំផុត សម្រេចបាននូវការស្តារយោធានិយមឡើងវិញ ។
ជប៉ុនធ្លាប់ធ្វើសង្គ្រាមឈ្លានពានចំពោះប្រទេសជិតខាងក្នុងប្រវត្តិសាស្ត្រ ហើយងប់ងល់នឹង “ការដកខ្លួនចេញ ពីអាស៊ីនិងចូលក្នុងអឺរ៉ុប”ជាយូរណាស់មកហើយ ។ បច្ចុប្បន្ននេះ បានបំផុសការបដិបក្ខគ្នាខាងមនោគមវិជ្ជា “ទទួលស្វាគមន៍សហរដ្ឋអាមេរិកនិងក្បត់អាស៊ី”យ៉ាងកម្រោល ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាព ក្នុងតំបន់អាស៊ីយ៉ាងធ្ងន់ធ្ងរ ។
ខណៈពេលដែលនាយករដ្ឋមន្ត្រីជប៉ុន ធ្វើជាអធិបតីក្នុងកិច្ចប្រជុំកំពូល “QUAD ”ប្រជាជនជប៉ុនបានរៀបចំ ធ្វើការដង្ហែក្បួន និងការប្រមូលផ្តុំគ្នានៅក្រុងតូក្យូ ដើម្បីប្រឆាំងនឹងការបង្កើត “ក្រុមតូច”ដែលញុះញង់ឱ្យមាន ការបដិបក្ខគ្នានិងច្រានចោលប្រទេសដទៃទៀត ។
ការអភិវឌ្ឍដោយសន្តិភាពនៅតំបន់អាស៊ីគឺបានមកដោយមិនងាយទេ ហើយការប្តេជ្ញាចិត្តនិងឆន្ទៈ របស់ចិនក្នុង ការគាំពារសន្តិសុខអធិបតេយ្យភាពនិងផលប្រយោជន៍អភិវឌ្ឍន៍ជាតិគឺមានភាពមុតមាំដូចថ្ម ។ ទាហាននិងអ្នកនយោបាយជប៉ុន ដែលហៅចចកចូលផ្ទះទាំងនោះប៉ុនប៉ង “ធ្វើសង្គ្រាមរវាងជប៉ុន និងចិន ដូចកាលពីឆ្នាំ១៨៩៤ ជាថ្មីឡើងវិញ”គឺពិតជាកំពុងសុបិន្តនៅពេលថ្ងៃ ។
ប្រសិនបើពួកគេមិនបញ្ឈប់ភ្លាមនោះ មុខជានឹងអូសជប៉ុនចូលក្នុងអន្លង់ កាន់តែជ្រៅម្តងទៀតជាមិនខាន ៕
វិទ្យុមិត្តភាពកម្ពុជាចិន