ព័ត៌មានអន្តរជាតិ

Update: តួកគី ដាក់សំណើរសុំ បើកកិច្ចពិភាក្សា រវាងអ៊ុយក្រែននិងរុស្ស៊ី

បរទេស៖ យោងតាមការបញ្ជាក់ ដោយប្រធានាធិបតី នៃប្រទេសអ៊ុយក្រែន លោក Recep Tayyip Erdogan កាលពីថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថាប្រទេសតួកគី បានត្រៀមខ្លួនរួចជាស្រេច ទៅហើយក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំសាជាថ្មី រវាងរដ្ឋាភិបាលទីក្រុងគៀវ និងរដ្ឋាភិបាលទីក្រុងមូស្គូ។

ប្រធានាធិបតីតួកគីរូបនេះ បានដាក់សំណើរនេះ តាំងតែពីជំនួបជាមួយនឹង ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កាលពីចុងសប្តាហ៍កន្លងទៅនេះ ខណៈដែលកិច្ចពិភាក្សា ដើម្បីសន្តិភាពគឺបានឈានទៅដល់ ការមិនចុះសម្រុងគ្នា ម្តងរួចទៅហើយកាលពីខែមុន។

សេចក្តីថ្លែងការណ៍ របស់លោក Erdogan បានបញ្ជាក់យ៉ាងដូច្នេះថា៖ តួកគីបានត្រៀមខ្លួនរួចជាស្រេច ជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ ដែលមាន ការចូលរួមទាំង២ ភាគីអ៊ុយក្រែននិងរុស្សី ព្រមទាំងអង្គការសហប្រជាជាតិផងដែរ នៅក្នុងទីក្រុងអ៊ីស្តង់ប៊ូល។ ជំហ៊ាននេះគឺជាភាពចាំបាច់បំផុត ដើម្បីកាត់បន្ថយ ផលប៉ះពាល់ជាអវិជ្ជមាន ឲ្យនៅកម្រិតតិចតួចបំផុត ដោយសារតែជម្លោះយោធាមួយនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top