តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Saeed Khatibzadeh កាលពីថ្ងៃពុធ បានច្រានចោលការលើកឡើងរបស់បារាំង និងអាល្លឺម៉ង់ នាពេលថ្មីៗនេះ ស្តីពីការរឹបអូសយកនាវាដឹកប្រេង របស់ក្រិកពីរគ្រឿងនៅឈូងសមុទ្រពែក្ស។
លោក Khatibzadeh បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយ នៅលើគេហទំព័ររបស់ក្រសួងថា “យើងបដិសេធយ៉ាងខ្លាំង ចំពោះការចេញសេចក្តីថ្លែងការណ៍តែម្ខាង និងមិនសមហេតុផល ដែលហាក់ដូចជាបានក្លាយជាទម្លាប់ជាប់លាប់ ក្នុងចំណោមផលិតកររបស់ខ្លួន” ។

លោកបានស្នើឱ្យរដ្ឋាភិបាលបារាំង និងអាល្លឺម៉ង់ គាំទ្រដល់វិវាទអន្តរជាតិ ក្នុងគោលបំណងធានានូវ សេរីភាពនៃការធ្វើនាវាចរណ៍ និងសន្តិសុខដែនសមុទ្រ ជំនួសឱ្យ “ការគាំទ្រការរំលោភបំពាន ដែលប្រព្រឹត្តដោយកប៉ាល់ក្រិក”។
លោកបន្ថែមថា “ការជ្រៀតជ្រែកមិនត្រឹមត្រូវបែបនេះ នៅក្នុងដំណើរការតុលាការឯករាជ្យ នៃប្រទេសរបស់យើងនឹងមិន អាចជួយដោះស្រាយបញ្ហាបានទេ ដូច្នេះដូចដែលយើងបានប្រាប់អាជ្ញាធរក្រិក វាជាការសមរម្យក្នុងការដោះស្រាយ បញ្ហាតាមរយៈអាជ្ញាធរផ្លូវច្បាប់ និងតុលាការរបស់ប្រទេសយើង ជំនួសឱ្យការងាកទៅរកនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយ” ៕
ប្រែសម្រួល ឈូក បូរ៉ា
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																											 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									