បរទេស៖ ប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីថ្ងៃពុធម្សិលមិញនេះ បានប្រកាសជាផ្លូវការហើយ ថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន នឹងបញ្ជូនប្រព័ន្ធកាំភ្លើងធំ បាញ់គ្រាប់រ៉ូក្កែត HIMARS ទៅឲ្យប្រទេសអ៊ុយក្រែន គឺជា ផ្នែកមួយនៃកញ្ចប់សម្រាប់ ជំនួយដល់សន្តិសុខ ជូនរដ្ឋាភិបាលទីក្រុងគៀវ។
អាវុធទាំងនោះ នឹងត្រូវយកទៅប្រើប្រាស់ ក្នុងសមរភូមិប្រយុទ្ធនឹងរុស្ស៊ី ទាំងដែលលោក Biden និងមន្ត្រីរបស់លោកជាច្រើននាក់ ធ្លាប់បានអះអាងថា ហើយថាអាមេរិកមិនចង់ឲ្យអ៊ុយក្រែន ប្រើប្រាស់អាវុធទាំងនោះ ដើម្បីវាយប្រហារលើរុស្ស៊ី ជាជាងតែការការពារខ្លួន នោះឡើយ។
ថ្លែងនៅក្នុងសន្ទរកថា អំពីការអះអាងនេះលោក Biden បានបញ្ជាក់បែបនេះថា៖ ជំនួយបន្ថែមសម្រាប់អ៊ុយក្រែន ត្រូវបានអនុម័តក្រោយ ការគាំទ្ររបស់សមាជិកសភា របស់អាមេរិក ដែលមានន័យថារដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន នឹងនៅតែអាចបន្តផ្តល់ជំនួយជាច្រើនទៀត ទាំងអាវុធ ផងទៅឲ្យអ៊ុយក្រែន សម្រាប់ប្រឆាំងទៅនឹង ប្រទេសរុស្សី៕
គួរឲ្យដឹងដែរថា HIMARS គឺជាប្រព័ន្ធបាញ់គ្រាប់រ៉ូក្កែត ដែលអាចបាញ់រហូត ទៅដល់ចំងាយ៣០គីឡូម៉ែត្រ ប៉ុន្តែអាចប្រើប្រាស់ ជាមួយនឹងគ្រាប់មីស៊ីល ចំងាយឆ្ងាយឆ្លងទ្វីបប្រភេទបាញ់ បាន៣០០គីឡូម៉ែត្រ ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី