បរទេស: រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Mark Esper បាននិយាយថា សហរដ្ឋអាមេរិកនឹងបញ្ជូនរថពាសដែក និងកងទ័ពប្រយុទ្ធរបស់ខ្លួន ទៅភាគខាងកើតប្រទេសស៊ីរី ដើម្បីការពារតំបន់ប្រេងពីការធ្លាក់ ចូលទៅក្នុងដៃរបស់ ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។
វាត្រូវបានគេមើលឃើញថា ជាសញ្ញាចុងក្រោយដែលបង្ហាញថា ការទាញយកយោធា ចេញពីប្រទេសស៊ីរី បានក្លាយទៅជាភាពមិនប្រាកដ ប្រជានិងស្មុគស្មាញខុសពី អ្វីដែលប្រធានាធិបតី ដូណាល់ត្រាំ កំពុងព្យាយាម។ ទោះបីជាលោក Trump និយាយម្តងហើយម្តងទៀតថា លោកកំពុងដកខ្លួនចេញពីប្រទេសស៊ីរី ក៏ដោយការពិត នៅនឹងទីកន្លែងផ្ទាល់គឺមានភាព ខុសគ្នាដាច់ស្រឡះ។
ការបន្ថែមពាសដែក នៅតំបន់ផលិតប្រេង នៅស៊ីរីអាចមានន័យដដែលថា ជាបញ្ជូនកង ទ័ពសហរដ្ឋអាមេរិករាប់រយ នាក់ទោះបីជាក់ស្តែងចំនួន ទាហានប្រហាក់ប្រហែលគ្នា នេះគឺកំពុងត្រូវបានដកចេញពី បេសកម្មដាច់ដោយឡែកនៅជិតព្រំដែន ជាមួយតួកគី ដែលកម្លាំងរុស្ស៊ីក្តី៕
ប្រែសម្រួល:ស៊ុនលី
https://news.yahoo.com/us-may-send-troops-armored-132248960.html