បរទេស៖ ភ្នាក់ងារស៊ើបការណ៍ពិសេស អាល្លឺម៉ង់ ហៅកាត់ថា BND កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានចេញសេចក្តីប្រកាស ព្រមានថាថាឆាប់ៗនេះ ប្រទេសរុស្ស៊ី នឹងឈានទៅដល់ការកាន់កាប់តំបន់ Donbass ទាំងមូលពីក្រុមយោធា អ៊ុយក្រែន។
ភ្នាក់ងារសំងាត់ ដែលមានមូលដ្ឋានស្ថិតនៅក្នុងទីក្រុង ប៊ែរឡាំងនេះ បានបន្តទៀតថាមិនត្រឹមតែប៉ុណ្ណោះ កងកម្លាំងអ៊ុយក្រែន ព្រមទាំងការតស៊ូរបស់ខ្លួន នឹងអាចធ្លាក់ទៅដល់ ការបែកបាក់នៅក្នុង ពេលប្រមាណជា៤ឬ៥សប្តាហ៍ ខាងមុខទៀត។
ទោះបីជាយ៉ាងណាក្តី BND បានវិភាគដែរថាទោះបីជាយ៉ាងណាក្តី កងកម្លាំងរបស់រុស្ស៊ី បានរុញឆ្ពោះទៅមុខក្នុងល្បឿន យឺតៗប៉ុណ្ណោះ ជាងអ្វីដែលពួកគេធ្លាប់ ធ្វើកាលពីចាប់ផ្តើមប្រតិបត្តិការយោធា ដំបូង
នៅអ៊ុយក្រែន៕
ប្រែសម្រួល៖ស៊ុនលី
