នយោបាយ

បទវិភាគ ៖ ទប់ទល់ នឹងបញ្ហាសនិ្តសុខស្បៀង អាហារ សកលលោក ប្រទេសចិន ខិតខំប្រឹងប្រែង ដោយខ្លួនឯង

នាពេលថ្មីៗកន្លងទៅនេះ កម្មវិធីស្បៀងអាហារ ពិភពលោក បានចេញសេចកី្តព្រមានថា មនុស្សលោកប្រហែល នឹងប្រឈមនឹង “វិបតិ្តស្បៀងអាហារធ្ងន់ធ្ងរ ជាងគេបន្ទាប់សង្គ្រាម លោកលើកទីពីរ ” នឹងមានមនុស្ស ចំនួនច្រើនដល់១៧០០លាននាក់ បាននិងកំពុងរង ផលប៉ះពាល់ពីការបំផ្លិចបំផ្លាញ នៃប្រព័ន្ធស្បៀង អាហារ ថាមពលនិងហិរញ្ញវត្ថុ ហើយនិងបណ្តាល ឱ្យបញ្ហាភាពក្រីក្រ និងអត់ឃ្លានមានភាព កាន់តែអាប់អួរទៅៗ ។

ចាប់ពីឆ្នាំ២០២០មក ដោយរងឥទ្ធិពលជាច្រើន ដូចជាការរីករាលដាល នៃជំងឺកូវីដ១៩ គ្រោះមហន្តរាយធម្មជាតិ និងអាកាសធាតុអាក្រក់ជាដើម បណ្តាលឱ្យពិភពលោកប្រឈម នឹងសន្តិសុខស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ ។ ជាពិសេស ចាប់ពីខែកុម្ភៈ ឆ្នាំនេះមក យោងតាមរុស្ស៊ីនិង អ៊ុយក្រែន បានផ្ទុះការប៉ះទង្គិច ប្រទេសលោកខាងលិច ដូចជាអាមេរិកជាដើម បានដាក់ទណ្ឌកម្មខ្លាំងទៅលើរុស្ស៊ី ហើយបានទប់ស្កាត់ការ នាំចេញរបស់រុស្ស៊ី បានបណ្តាលឱ្យតម្លៃធញ្ញជាតិ ប្រេងបរិភោគ ជីគីមី និង ថាមពលបានឡើងថ្លៃយ៉ាងខ្លាំង ប្រការនេះបានគំរាមកំហែង យ៉ាងខ្លាំង ចំពោះផលិតកម្មនិង ការផ្គត់ផ្គង់ របស់គ្រឿង ឧបភោគបរិភោគ នៅលើពិភពលោក ហើយបណ្តាលឱ្យវិបតិ្តស្បៀងអាហារ នៅលើពិភពលោកមានភាពធ្ងន់ធ្ងរ ថែមមួយកម្រិតទៀត ។

បញ្ហាសន្តិសុខស្បៀងអាហារ ជាសកលទទួលបានការ យកចិត្តទុកដាក់កាន់តែខ្លាំងឡើង ពីសំណាក់ប្រជាជន ក្នុងយុគសម័យសកលភាវូបនីយកម្ម វិបត្តិស្បៀងអាហារ គ្មានព្រំដែនកំណត់ ដូច្នេះគ្មាន ប្រទេស ណាមួយអាចយករួចខ្លួនតែឯង នោះទេ ។ ក្នុងនាមជាប្រទេសមួយ ដែលមានប្រជាជន ជាង១៤០០ លាននាក់ ប្រទេសចិនយកចិត្តទុកដាក់ខ្ពស់ ទៅលើការបង្កបង្កើន កសិផល និង សន្តិសុខស្បៀងអាហារ ។ បច្ចុប្បន្ននេះ ប្រទេសចិន ជាប្រទេសបង្កបង្កើនស្បៀង អាហារធំជាងគេ និងប្រទេសនាំចេញស្បៀង អាហារធំទីបី នៅលើពិភពលោក ។

ប្រទេសចិនបានប្រើប្រាស់ទំហំដី មិនដល់៩ភាគរយនៃផ្ទៃដីសរុប ពិភពលោក សម្រេចបាននូវការបង្កបង្កើន ស្បៀងអាហារចំនួនប្រហែល១ភាគ៤ នៃស្បៀងអាហារសកលលោកទាំងមូល ហើយបានចិញ្ចឹមបីបាច់ប្រជាជនជិត១ភាគ៥ នៃចំនួនប្រជាជន នៅទូទាំងពិភពលោក ។ លោកស្រី Kalibata បេសកជន ពិសេស នៃកិច្ចប្រជុំកំពូលស្បៀង អាហាររបស់អង្គការ សហប្រជាជាតិបានថ្លែងថា “ប្រទេសចិន បានគ្រប់គ្រង បានល្អនូវការស្តុក ទុកស្បៀងអាហាររបស់ខ្លួន ប្រការនេះមិនគ្រាន់ តែបានផ្តល់ការធានា ខាងស្បៀង អាហារដល់ប្រជាជនចិនប៉ុណ្ណោះទេ ថែមទាំងក៏បានរួចចំណែក ដល់សន្តិសុខស្បៀង អាហាររបស់ប្រជាជន ពិភពលោកផងដែរ ។”

ខណៈផ្តល់ការធានា ដល់សន្តិសុខស្បៀង អាហាររបស់ខ្លួន ក្នុងរយៈពេលជាច្រើនឆ្នាំ ប្រទេសចិន ក៏បានអំពាវនាវ ជាប់ជានិច្ចឱ្យ សហគមន៍អន្តរជាតិ បង្កើនប្រតិបតិ្ត សម្របសម្រួល និងចាត់ទុកសន្តិសុខ ស្បៀងអាហារជាវិស័យ សហប្រតិបតិ្តការដ៏សំខាន់ ។ ប្រទេសចិនជាដៃគូយុទ្ធសាស្ត្រ ដ៏សំខាន់ក្នុងកិច្ច សហប្រតិបតិ្តការ រវាងប្រទេសកំពុងអភិវឌ្ឍន៍នៃអង្គការស្បៀងនិងកសិកម្មរបស់អង្គការសហប្រជាជាតិ ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានបរិច្ចាគ ប្រាក់១៣០លានដុល្លារអាមេរិក ដល់មូលនិធិកិច្ចសហប្រតិបតិ្តការរវាងប្រទេសកំពុងអភិវឌ្ឍន៍នៃអង្គការស្បៀងនិងកសិកម្មរបស់អង្គការសហប្រជាជាតិ ជាងនេះ ទៅទៀត ក៏បានចាត់បញ្ជូន អ្នកជំនាញនិងបុគ្គលិកបច្ចេកទេសជាច្រើន ទៅកាន់ទ្វីបអាហ្វ្រិក តំបន់អាមេរិកឡាទីននិងការ៉ាប៊ីន និងប្រទេស នៅប្រជុំកោះមហា សមុទ្រប៉ាស៊ីហ្វិក ។
ក្នុងក្របខ័ណ្ឌ កិច្ចសហប្រតិបតិ្តការ រវាងប្រទេសកំពុងអភិវឌ្ឍន៍ នៃ អង្គការស្បៀងនិង កសិកម្មរបស់អង្គការសហប្រជាជាតិ ប្រទេសចិន ជាប្រទេស កំពុងអភិវឌ្ឍន៍ ដែលបានផ្តល់ជំនួយជាទឹកប្រាក់ច្រើនជាងគេ ចាត់បញ្ជូនអ្នកជំនាញច្រើនជាងគេ និង អនុវត្តកម្មវិធីច្រើនជាងគេ ។

នាពេលថ្មីៗកន្លងទៅនេះ ប្រទេសលោកខាងលិចមួយចំនួនតូច បានលេចចេញពាក្យសំដីរិះគន់ប្រទេសចិន ស្តុកទុកស្បៀង អាហារក្នុងទីផ្សារអន្តរជាតិ ទាក់ទិននឹងរឿងនេះ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយតបថា ប្រទេសចិនមាន លក្ខណៈសម្បតិ្ត សមត្ថភាពនិងជំនឿចិត្ត គ្រប់គ្រាន់ កាន់ចានបាយប្រជាជនចិន យ៉ាងរឹងមាំនៅក្នុងដៃរបស់ខ្លួន មិនបាច់ស្តុកទុកស្បៀងអាហារ ក្នុងទីផ្សារអន្តរជាតិទេ ។

សូមបញ្ជាក់ថា ចាប់តាំងពីជំងឺកូវីដ១៩ បានរីករាលដាល ប្រទេសចិន បានសកម្មឆ្លើយតប នឹង គំនិតផ្តួចផ្តើម របស់អង្គការអន្តរជាតិ ដូចជាអង្គការសហប្រជាជាតិ ជាដើម ដែលបាន ផ្តល់ជំនួយ ជាស្បៀងអាហារជាបន្ទាន់ដល់ប្រទេស អាហ្វហ្កានីស្ថាន ស្រីលង្កា កេនយ៉ា អ៊ូហ្កង់ដា លីបេរីយ៉ាជាដើម ។ លើវិស័យអភិបាលកិច្ចស្បៀង អាហារជាសកល ជានិច្ចកាល ប្រទេសចិន បានរួមចំណែកពុទ្ធិចិន គម្រោងចិននិងកម្លាំងចិន ក្នុងការដោះស្រាយបញ្ហា សន្តិសុខស្បៀងអាហារជាសកល ។

ប្រឈមនឹងបញ្ហាសន្តិសុខស្បៀងអាហារ ជាសកលដែលមានភាពកាន់តែធ្ងន់ធ្ងរ ពីមួយថ្ងៃទៅមួយថ្ងៃ ប្រទេសចិន នឹងធ្វើកិច្ចខិតខំប្រឹងប្រែង ជាបន្តបន្ទាប់ដើម្បីទប់ទល់ នឹងវិបត្តិស្បៀងអាហារ ។ ព្រមពេលជាមួយគ្នានេះ ប្រទេសចិន ក៏អំពាវនាវ ឱ្យអាមេរិកនិងប្រទេសលោកខាងលិច លុបចោលការដាក់កំហិត ដោយឯកតោភាគីលើវិស័យការ បង្កបង្កើនផល និងការនាំ ចេញក្នុងពេលឆាប់ៗ ដើម្បីបន្ធូរបន្ថយកម្លាំង សម្ពាធទៅលើការផ្គត់ផ្គង់កសិផល និងការឡើងថ្លៃស្បៀងអាហារ ក៏ដូចជាបំពេញភារ កិច្ចអន្តរជាតិរបស់ខ្លួន និងទទួលរ៉ាប់រង ទំនួលខុសត្រូវ អន្តរជាតិរបស់ខ្លួន ។ ធ្វើកិច្ចការរបស់ខ្លួនឱ្យបានល្អសិន ប្រសើរជាងរិះរកគ្រប់កលល្បិច ដើម្បីបង្កររឿងជាមួយប្រទេសដទៃ ៕ វិទ្យុមិត្តភាពកម្ពុជាចិន

To Top