ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ បម្រើតែ” ផលប្រយោជន៍ផ្ទាល់ខ្លួន របស់អាមេរិក”ប៉ុណ្ណោះ មុខជាមិនអាចទទួលបាន ការគាំទ្រជាក់ជាមិនខាន

“កិច្ចប្រជុំកំពូល របស់ប្រទេសទ្វីបអាមេរិក លើកនេះ ប្រហែលនឹងក្លាយជាសញ្ញា មួយបង្ហាញថា កម្លាំងដឹកនាំរបស់អាមេរិក នៅតំបន់អាមេរិកឡាទីន បាននិងកំពុងថមថយចុះ ។ ” នេះជាការវាយតម្លៃ របស់ប្រព័ន្ធសារព័ត៌មានមួយ របស់ប្រទេសម៉ិកស៊ិក ។ តាមការកំណត់ កិច្ចប្រជុំកំពូល របស់ប្រទេសទ្វីបអាមេរិកលើកទី ៩ បានបើកធ្វើនៅក្រុង Los Angeles នៃសហរដ្ឋអាមេរិក នៅថ្ងៃទី ៦ ខែមិថុនា ។ យ៉ាងណាមិញ កាលពីខែមេសា ឆ្នាំនេះ ក្រសួងការបរទេសអាមេរិក បានប្រកាសថា គ្មានគម្រោងអញ្ជើញ មេដឹកនាំរបស់គុយបា នីការ៉ាហ្កា និងវ៉េណេស៊ុយអេឡា ឱ្យទៅចូលរួមកិច្ចប្រជុំកំពូល របស់ប្រទេសទ្វីបអាមេរិកលើកនេះទេ ដោយយកអ្វីដែលហៅថា “បញ្ហាប្រជាធិបតេយ្យ”ធ្វើជាលេស ” ប្រការនេះញ៉ាំងឱ្យបណ្តាប្រទេសនៅអាមេរិកឡាទីន និងសហគមន៍អន្តរជាតិមិនពេញចិត្ត ។

ឆ្នាំនេះ សហរដ្ឋអាមេរិក រៀបចំធ្វើកិច្ចប្រជុំកំពូល របស់ប្រទេសទ្វីបអាមេរិកម្តងទៀត បន្ទាប់ពីរំលងអស់រយៈពេលជិត ៣០ ឆ្នាំ ។ ដូច្នេះ កិច្ចប្រជុំកំពូល លើកនេះ ត្រូវគេចាត់ទុកថា ជាឱកាសសម្រាប់ឱ្យរដ្ឋាភិបាលលោក ចូ បៃដិន អធិប្បាយអំពីគោលនយោបាយ ចំពោះប្រទេសអាមេរិកឡាទីន ប៉ុន្តែ ពេលមុននេះ មេដឹកនាំរបស់ប្រទេសម៉ិកស៊ិក និងប្រទេសការ៉ាប៊ីនមួយចំនួន បានបង្ហាញថា ប្រសិនបើរដ្ឋាភិបាល លោក ចូ បៃដិន ច្រានចោល ប្រទេសទាំង ៣ ដូចពោលខាងលើនេះ មិនឱ្យចូលរួមកិច្ចប្រជុំកំពូល របស់ប្រទេសទ្វីបអាមេរិក នោះ ពួកគេក៏មិនព្រមចូលរួមដែរ ។

គួររំលឹកថា មូលហេតុដែលប្រទេសអាមេរិកឡាទីន មានប្រតិកម្មយ៉ាងខ្លាំងដូចនេះ និយាយពីឬសគល់ គឺ ដោយមកពីពួគេបាន និងកំពុងរងការគាបសង្កត់ ពីសហរដ្ឋអាមេរិក ជាយូរណាស់មកហើយ ។ សហរដ្ឋអាមេរិកធ្លាប់ជ្រោងទង់ “ម៉ុងរ៉ូនិយម”ដើម្បីចាត់ទុកតំបន់ អាមេរិកឡាទីនជា “ទីធ្លាខាងក្រោយក្នុង ផ្ទះ”របស់ខ្លួនក្នុងរយៈពេលយូរ ។ ក្នុងអំឡុងពេល ២០០ ឆ្នាំកន្លងមក ចាប់ពីបានឆក់យកដីធ្លីរបស់ប្រទេសអាមេរិកឡាទីនដើម្បីអភិវឌ្ឍប្រទេសខ្លួនឯង ដល់គ្រប់គ្រង ខ្សែសង្វាក់ សេដ្ឋកិច្ចរបស់ប្រទេស ការ៉ាប៊ីនតាមរយៈក្រុមហ៊ុនពហុជាតិ រហូតដល់ធ្វើឱ្យប្រទេស អាមេរិកឡាទីន និ ងប្រទេសការ៉ាប៊ីនក្លាយ ជារដ្ឋចំណុះ របស់ខ្លួន តាមរយៈមធ្យោបាយ ដូចជាជ្រៀតជ្រែក ដោយកម្លាំងអាវុធជាដើម អាចនិយាយបានថា សហរដ្ឋអាមេរិក បានប្រព្រឹត្តបទ ឧក្រិដ្ឋគ្រប់បែបយ៉ាង នៅតំបន់អាមេរិកឡាទីន និងប្រទេសការ៉ាប៊ីន ។

សូមបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិក បានចាប់ផ្តើមអនុវត្ត” ម៉ុងរ៉ូនិយម” ដើម្បីបង្កើនកម្លាំងជ្រៀត ជ្រែក និងគ្រប់គ្រង តំបន់អាមេរិកឡាទីន ជាបន្តបន្ទាប់ តាមរយៈវិធី ដូចជាដាក់ទណ្ឌកម្មនិង កម្លាំងសម្ពាធដោយផ្តេសផ្តាសជាដើម ។ ទាំងការអនុវត្តការដាក់ទណ្ឌកម្ម តាមតែទំនើងចិត្ត ទាំងការឃុបឃិតគ្នា ដើម្បីបង្កើតជាក្រុមសម័្ពន្ធតូចគ្រប់បែបយ៉ាង អាមេរិកចង់រក្សាអនុត្តរភាពរបស់ខ្លួន នៅលើពិភពលោក តាមរយៈវិធីទាំងនេះ ។

អ្នកវិភាគ បានចង្អុលបង្ហាញថា កលល្បិចរបស់អាមេរិក ដែលយកកិច្ចប្រជុំកំពូល លើកនេះធ្វើជាលេស ក្នុងន័យចង់អូសទាញ និងដាក់ កម្លាំង សម្ពាធទៅលើប្រទេស អាមេរិកឡាទីន ក្នុងបញ្ហាពាក់ព័ន្ធនឹងចិន ទង្វើនេះមុខជានឹងគ្មាន លទ្ធផលអ្វីឡើយ ។ និយាយចំពោះតំបន់ អាមេរិកឡាទីន នាពេលបច្ចុប្បន្ននេះ បញ្ហាដែលគួរតែដោះស្រាយជាបន្ទាន់ គឺងើបឡើងវិញសេដ្ឋកិច្ចជាដើម តែមិនមែនធ្វើបដិបក្ខគ្នា ក្នុងភូមិសាស្ត្រនយោបាយនោះទេ ។ ដោយឡែក នាពេលថ្មីៗ កន្លងទៅនេះ លោក Ivan Duque Marquez ប្រធានាធិបតី កូឡុំប៊ី បានបញ្ជាក់យ៉ាងច្បាស់ ក្នុងពេលផ្តល់បទសម្ភាសន៍ ជាមួយប្រព័ន្ធសារព័ត៌មាន របស់អាមេរិកថា លោក”មិនគិតថា” ការវិនិយោគរបស់ចិននៅតំបន់អាមេរិកឡាទីន ជា”ការគំរាមកំហែង”នោះទេ ហើយលោកបានអំពាវនាវ ឱ្យសហរដ្ឋអាមេរិក រួមសហការជាមួយប្រទេសចិន ដើម្បីពង្រឹងការដេញថ្លៃ សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធ ជាយុទ្ធសាស្រ្តនៅតំបន់អាមេរិកឡាទីន ។

អ្វីដែលហៅថា “ទ្វីបអាមេរិក ជាទ្វីបអាមេរិក របស់ប្រជាជនទ្វីបអាមេរិក” ការបញ្ចេញពាក្យសំដីនេះ គឺដើម្បីលាក់បាំងមហិច្ឆតា របស់សហរដ្ឋអាមេរិក ដែលប៉ុនប៉ងធ្វើអនុត្តរភាពនៅទ្វីបអាមេរិក និងចាត់ទុកតំបន់អាមេរិកឡាទីនជា” ទីធ្លាខាងក្រោយក្នុងផ្ទះ”របស់ខ្លួនឯងតែប៉ុណ្ណោះ ។ ប៉ុន្តែ “ម៉ុងរ៉ូនិយម” មុខជានឹងមិនទទួលបានការគាំទ្រនោះទេ ហើយទ្វីបអាមេរិកក៏មុខ ជានឹងក្លាយជាទ្វីបអាមេរិក របស់ប្រជាជនទ្វីបអាមេរិក យ៉ាងពិតប្រាកដជាក់ជាមិនខាន! ៕ វិទ្យុមិត្តភាពកម្ពុជាចិន

To Top