បរទេស ៖ យោងតាមការចេញ ផ្សាយដោយ rt.com កាលពីថ្ងៃសុក្រម្សិលមិញនេះ បានឲ្យដឹងថារដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសចិន ដែលបានថ្លែងនៅក្នុងជំនួប ពិភាក្សាមួយជាមួយនឹង មន្ត្រីយោធា ផ្សេងទៀតនោះ បានលើកឡើងថា នឹងប្រយុទ្ធឲ្យអស់ពីអ្វីៗ ដែលខ្លួនមានក្នុងការការពារ មិនឲ្យកោះតៃវ៉ាន់ឆ្ពោះទៅរកឯករាជ្យនោះឡើយ ។
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Wei Fenghe បានប្រាប់ទៅកាន់រដ្ឋមន្ត្រីក្រសួងការពារជាតិ អាមេរិក លោក Lloyd Austin កាលពីថ្ងៃសុក្រម្សិលមិញដែរថា រដ្ឋាភិបាលទីក្រុងប៉េកាំងនឹងប្រយុទ្ធ គ្រប់លទ្ធភាពទាំងអស់ ដែលខ្លួនមាន Flight at all cost ដើម្បីការពារមិនឲ្យកោះតៃវ៉ាន់ បំបែកខ្លួនចេញជាដាច់ខាត ។
លោករដ្ឋមន្ត្រី ក៏បានព្រមានផងដែរ អំពីកិច្ចព្រមព្រៀងទាំងឡាយ រវាងអាមេរិកនិងកោះតៃវ៉ាន់ ដើម្បីលក់អាវុធ ដែលមានតម្លៃរាប់លានដុល្លារ ហើយបញ្ជាក់ប្រាប់អាមេរិកថា គួរតែស្វែងយល់ឲ្យកាន់ តែច្បាស់អំពីសារ ដែលចិនតែងតែបញ្ជាក់ប្រាប់ នាពេលកន្លងមក៕
ប្រែសម្រួល៖ស៊ុនលី