បរទេស៖សមាជិកសភាមួយរូប របស់អឺរ៉ុប និងក៏ជាអតីតរដ្ឋមន្ត្រីក្រសួងការបរទេសប៉ូឡូញ លោក Radoslaw Sikorski កាលពីថ្ងៃម្សិលមិញនេះ បានថ្លែងថា ប្រទេសលោកខាងលិច នឹងអាចផ្តល់ឲ្យនូវអ៊ុយក្រែន ជាមួយនឹងអាវុធនុយក្លេអ៊ែរ ដោយមិនខ្វាយខ្វល់ ពីអ្នកណាឡើយ។
លោក Sikorski បានប្រាប់ទៅកាន់បណ្តាញសារព័ត៌មាន ទូរទស្ស៍អ៊ុយក្រែន Espreso ថា៖លោកខាងលិចគឺមានសិទ្ធ គ្រប់គ្រាន់ក្នុងការផ្តល់ឲ្យ នូវអ៊ុយក្រែន ក្បាលគ្រាប់នុយក្លេអ៊ែរ ដែលវានឹងអាចជួយឲ្យអ៊ុយក្រែន ក្នុងការបង្កើនសមត្ថភាព ការពារឯករាជ្យ របស់ខ្លួនបាន។
លោក Sikorski ដែលធ្លាប់បានបម្រើ ជារដ្ឋមន្ត្រីក្រសួងការបរទេសប៉ូឡូញ ចន្លោះពីឆ្នាំ២០០៧ដល់ឆ្នាំ២០១៤ ក៏បានធ្វើការចោទប្រកាន់រុស្ស៊ី ផងដែរថាបានរំលោភបំពាន ទៅលើអនុស្សរណៈនៃទីក្រុង Budapest ផងដែរដែលកិច្ចព្រមព្រៀងនេះបានចុះហត្ថលេខា តាំងតែពីឆ្នាំ១៩៩៤ ដោយអ៊ុយក្រែនរុស្ស៊ី អង់គ្លេសនិងសហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ស៊ុនលី