បរទេស៖ យោងតាមការបញ្ជាក់ ដោយអនុរដ្ឋលេខាធិកា ក្រសួងការពារជាតិអាមេរិក ផ្នែកកិច្ចការងារនយោបាយលោក Colin Kahl កាលពីថ្ងៃអង្គារម្សិលមិញនេះបានប្រកាសថា អាមេរិកកំពុងតែបញ្ជូនឲ្យអ៊ុយក្រែន នូវមីស៊ីលធន់ធ្ងន់ដែលអាចបាញ់ រហូតទៅដល់៧០គីឡូម៉ែត្រ និងអាចប្រើប្រាស់ជាមួយ នឹងប្រព័ន្ធបាញ់រ៉ូក្កែត HIMARS ជាច្រើនគ្រាប់។
កន្លងមកសេតវិមានក៏ធ្លាប់ បានអះអាងហើយដែរថាខ្លួននឹង បន្តផ្តល់គ្រាប់ដែលអាច ប្រើប្រាស់ជាមួយនឹងប្រព័ន្ធ HIMARS នេះប៉ុន្តែមិនមែនជាប្រភេទ មីស៊ីលបញ្ជាពីចំងាយ ឡើយហើយក៏មិនមែនជា មីស៊ីលដែលអាចបាញ់ ក្នុងចំងាយឆ្ងាយនោះដែរ។
លោក Kahl ក៏បានបន្តដែរថា៖ ប្រព័ន្ធបាញ់គ្រាប់រ៉ូក្កែកចល័តនេះ ក៏នឹងត្រូវតែប្រើប្រាស់ជាមួយ នឹងគ្រាប់រ៉ូក្កែតប្រភេទ GMLRS ផងដែរ។ GMLRS ដែលភាគច្រើនគេប្រើប្រាស់ នៅក្នុងប្រតិបត្តិការប្រយុទ្ធគ្នា លើអាកាសជាជាងនៅផ្ទាល់ដី ។
គួរឲ្យដឹងដែរថាសេចក្តីប្រកាស របស់សេតវិមានចំពោះការ បញ្ជូនមីស៊ីលប្រភេទនេះទៅឲ្យអ៊ុយក្រែននោះ គឺបានធ្វើឡើងតាំងតែថ្ងៃទី១ ខែមិថុនាមកម្ល៉េះដែល HIMARS នេះមិនត្រឹមតែ អាចបាញ់គ្រាប់ក្នុងចំងាយ ៣២ឬ៦០គីឡម៉ែត្រប៉ុណ្ណោះទេ ចំពោះមីស៊ីលខ្លះវាអាចជួយបាញ់ ចេញរហូតទៅដល់ ៣០០គីឡូម៉ែត្រ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
