ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីបែលហ្ស៊ិកថា ការផ្តល់ឱ្យអ៊ុយក្រែននូវឋានៈ ជាបេក្ខជនសហភាពអឺរ៉ុបគឺជា “សារនិមិត្តសញ្ញា” ដ៏សំខាន់មួយដើម្បីគាំទ្រទីក្រុងគៀវ

បរទេស៖ នាយករដ្ឋមន្រ្តីបែលហ្ស៊ិក លោក Alexander De Croo បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការផ្តល់ឱ្យអ៊ុយក្រែននូវឋានៈ ជាបេក្ខជនសហភាពអឺរ៉ុបគឺជា “សារនិមិត្តសញ្ញា” ដ៏សំខាន់មួយដើម្បីគាំទ្រទីក្រុងគៀវ ចំពេលមានជម្លោះដែលកំពុងបន្តជាមួយរុស្ស៊ី។ លោកបានដាស់តឿនថា ទោះបីជាយ៉ាងណាក៏ដោយ ការបញ្ចូលប្រទេសពិតប្រាកដ ទៅក្នុងប្លុកនឹងចំណាយពេល “ច្រើនឆ្នាំ” និង “កំណែទម្រង់ជាច្រើន” ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា អ៊ុយក្រែន ត្រូវបានគេរំពឹងថា នឹងទទួលបានឋានៈបេក្ខជន ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល របស់ក្រុមប្រឹក្សាអឺរ៉ុបដែលកំពុងបន្ត។

សភាសហភាពអឺរ៉ុប បានគាំទ្រយ៉ាងលើសលប់ចំពោះ ចំណាត់ការនេះកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលកាលពីសប្តាហ៍មុន គណៈកម្មការសហភាពអឺរ៉ុប បានផ្តល់អនុសាសន៍ឱ្យផ្តល់ឋានៈ បែបនេះដល់ទីក្រុងគៀវ ។

ថ្លែងនៅមុនកិច្ចប្រជុំកំពូលមួយ លោក De Croo បានរំលឹកឡើងវិញនូវការគាំទ្រ របស់បែលហ្ស៊ិកចំពោះសេចក្តីប្រាថ្នា សមាជិកភាពសហភាពអឺរ៉ុប របស់ទីក្រុងគៀវផងដែរ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top