បូហ្គូតា ៖ អាជ្ញាធរក្នុងតំបន់បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៥១នាក់បានស្លាប់ និង ២៤នាក់ផ្សេងទៀត បានរងរបួសកាលពីថ្ងៃអង្គារ នៅក្នុងអគ្គិភ័យមួយនៅឯពន្ធនាគារនៅភាគនិរតីនៃទីក្រុង Tulua នៃប្រទេសកូឡុំប៊ី បន្ទាប់ពីអ្នកទោស បានបង្កចលាចល និងដុតពូក។
យោងតាមលោក Tito Castellanos នាយកវិទ្យាស្ថាន Penitentiary and Prison Institute បានឱ្យដឹងថា ពន្ធនាគារមិនមានប្រព័ន្ធ ពន្លត់អគ្គីភ័យនោះទេ ។ “អ្វីដែលយើងបានគ្រប់គ្រងដំបូង គឺឧបករណ៍ពន្លត់អគ្គីភ័យចល័ត”។
លោកបានលើកឡើងថា នៅពេលដែលភ្លើងបានឆាបឆេះ នៅពេលព្រឹកព្រលឹមនៅឯពន្ធនាគារ ដែលមានអ្នកទោសចំនួន ១៨០នាក់ ពិធីសារបានចូលជាធរមាន ដើម្បីជួយសង្គ្រោះអ្នកនៅខាងក្នុង ហើយឆ្មាំមួយចំនួនបានរងរបួស ដែលកំពុងព្យាយាមជួយអ្នកទោស។
អ្នករងរបួស រួមទាំងអ្នកយាមពីរនាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់ ដោយអ្នកពន្លត់អគ្គីភ័យ Tulua ដែលបានជួយពន្លត់ភ្លើង ។ យោងតាមអាជ្ញាធរសុខាភិបាល អ្នករងរបួសចំនួន ៩នាក់ ស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ដោយសារការរលាកធ្ងន់ធ្ងរ និងស្រូបផ្សែង ៕
ប្រែសម្រួល ឈូក បូរ៉ា