បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅព្រឹកថ្ងៃអង្គារនេះបានឲ្យដឹងថា នៅក្នុងពិធីដើរក្បួនមួយចំ ថ្ងៃបុណ្យឯករាជ្យរបស់សហរដ្ឋអាមេរិក ក្បែរទៅនឹងទីក្រុងរបស់រដ្ឋ Chicago ខ្មាន់កាំភ្លើងបានប្រើប្រាស់កាំភ្លើងបាញ់រះ ស្លាប់មនុស្សអស់ ៦នាក់ និងជាច្រើននាក់ទៀតទទួលរងរបួស។
ហេតុការណ៍បានកើតឡើងនៅក្នុងទីក្រុង Illinois ហើយភ្លាមៗព្រឹត្តិការណ៍ទាំងស្រុង ត្រូវបានផ្អាកទាំងស្រុង នៅវេលាម៉ោងប្រមាណជា ១០ព្រឹក ខណៈដែលមនុស្សសរុបដល់ទៅ ២៤នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ជនសង្ស័យដែលត្រូវបានគេស្គាល់ឈ្មោះថា Robert E Crimo III មានវ័យ២២ឆ្នាំ ហើយប៉ូលីសបានអះអាងថា គាត់ជាមនុស្សដែលគ្រោះថ្នាក់បំផុតពីព្រោះថា សង្ស័យបានដាក់គោលដៅ បាញ់រះលើហ្វូងមនុស្សដោយគ្មានញញើតឡើយ ហើយហេតុការណ៍នេះបានកើតឡើងត្រឹមតែ ១៥នាទីប៉ុណ្ណោះ ក្រោយការចាប់ផ្តើមការដើរក្បួនបានបន្តិច។
គួរឲ្យដឹងដែរថាថ្ងៃទី៤ ខែកក្កដា គឺជាថ្ងៃបុណ្យឯករាជ្យជាតិ របស់សហរដ្ឋអាមេរិកដែលជាថ្ងៃ ក្នុងប្រវត្តិសាស្ត្រដែលអាមេរិក បានប្រកាសខ្លួនឯករាជ្យ ចេញពីអាណានិគម របស់ប្រទេសអង់គ្លេសកាលពីឆ្នាំ១៧៧៦ ៕
ប្រែសម្រួល៖ ស៊ុន លី