ព័ត៌មានអន្តរជាតិ

មន្ត្រីជាន់ខ្ពស់៖ រុស្ស៊ី នឹងសម្រេចគោលបំណង ដែលចង់បាននៅអ៊ុយក្រែន ទោះបីជាមានការគាំទ្រ អាវុធខ្លាំង ពីលោកខាងលិច ក្តី

បរទេស៖ មន្ត្រីជាន់ខ្ពស់ ផ្នែកកិច្ចការងារ នៃក្រុមប្រឹក្សាសន្តិសុខជាតិ របស់រុស្ស៊ី លោក Nikolay Patrushev ថ្លែងនៅក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃអង្គារម្សិលមិញនេះ បាន បញ្ជាក់ថាអាវុធទាំងឡាយ ដែលអាមេរិកនិងសម្ព័ន្ធមិត្ត កំពុងបន្តផ្គត់ផ្គង់ ទៅឲ្យប្រទេសអ៊ុយក្រែននោះ គឺនឹងមិនអាចមានឥទ្ធិពលឡើយ ចំពោះលទ្ធផល ដែលរុស្ស៊ី ធ្លាប់បានដាក់ផែនការរួចមកហើយនោះ ចំពោះប្រតិបត្តិការយោធាពិសេស លើកនេះ។

លោកបន្តបែបនេះថា៖ រុស្សីនឹងនៅតែអាចសម្រេច បានតាមគោលបំណងដែលខ្លួន ចង់បានទោះបីជាអាមេរិក និងលោកខាងលិច កំពុងចាក់បញ្ចូលអាវុធជាច្រើន ទៅឲ្យអ៊ុយក្រែនក្តី។

មន្ត្រីរូបនេះបាននិយាយថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើង ក៏ដោយសារតែការគម្រាមកំហែង គ្រប់បែបយ៉ាង និងការវិវឌ្ឍន៍ទៅនៅក្នុងប្រទេសអ៊ុយក្រែន ដែលមានរូបភាពមិនតែប៉ះពាល់ ដល់សន្តិសុខរបស់រុស្ស៊ី ប៉ុណ្ណោះទេ ប៉ុន្តែទៅដល់ពិភពលោក ទាំងមូលផងដែរ។

រំលឹកដែរថា លោកប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ធ្លាប់បានថ្លែងហើយថា ប្រតិបត្តិការនេះត្រូវបានចាប់ផ្តើមដើម្បី ធ្វើឲ្យអ៊ុយក្រែន ក្លាយ ជាប្រទេសគ្មានយោធា ហើយក៏ ដើម្បីការពារប្រជាជន នៃសាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top