ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល អាមេរិក ប្រកាសកិច្ចព្រមព្រៀងភាពជាដៃគូថ្មី ក្រោយជំនួបគ្នាភ្លាមរវាងមេដឹកនាំទាំងពីរ

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រទេសអ៊ីស្រាអ៊ែលនិងអាមេរិកបានឈានទៅដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយ លើភាពជាដៃគូថ្មីទៅលើវិស័យធ្វើទំនើប កម្មបច្ចេកវិទ្យាដែលរួមមានទាំង ការត្រៀមខ្លួនសម្រាប់វិរុសរាតត្បាត និងបច្ចេកវិទ្យាឆ្លាតវ៉ៃនិងបញ្ហាប ម្រែបម្រួលអាកាសធាតុផងដែរ។

ប៉ុន្មានម៉ោងមុនការមកដល់ប្រទេសលោកប្រធានាធិបតីអាមេរិក Joe Biden នៅក្នុងប្រទេសអ៊ីស្រាអ៊ែល នោះលោកនាយករដ្ឋមន្ត្រី Yair Lapd បានប្រកាសប្រាប់រួចទៅហើយ អំពីយុទ្ធសាស្ត្រថ្មីនៃកិច្ចប្រជុំជាមួយនឹងលោក Biden ដែលនឹងអាចនាំឲ្យទំនាក់ទំនងរវាងប្រទេស ទាំងពីរឡើងដល់មួយកម្រិតថែមទៀត។

គួរឲ្យដឹងដែរថាភាពជាដៃគូនឹងផ្តោតលើការត្រៀមខ្លួន សម្រាប់ជំងឺរាតត្បាត ការប្រែប្រួលអាកាសធាតុ ការអនុវត្តបច្ចេកវិទ្យាសិប្បនិម្មិត AI ប្រព័ន្ធអេកូឡូស៊ីបច្ចេកវិជ្ជាដែលអាចទុកចិត្តបាន និងបច្ចេកវិទ្យាផ្សេងៗទៀតផងដែរ។

គួរឲ្យដឹងដែរថាលោក Biden បានធ្វើដំណើរទៅដល់ទឹកដីនៃប្រទេសអ៊ីស្រាអ៊ែល នៅថ្ងៃពុធម្សិលមិញនិងគឺជាដំណើរទស្សនកិច្ចទី១ ក្នុងចំណោមដំណើរទស្សនកិច្ចផ្សេងទៀតដែលលោកគ្រោង នឹងបំពេញនៅក្នុងតំបន់ ជ្ឈឹមបូព៍ាបូក រួមទាំងតំបន់ West Bank និងប្រទេសអារ៉ាប៊ីសាអូឌីតផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top