បរទេស៖ ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអាទិត្យថា មិនមានភាពវិវត្តរីកចម្រើនទៅមុខក្នុងចំណងមិត្តភាព កូរ៉េខាងជើង និងសហរដ្ឋអាមេរិក ហើយអរិភាពដែលអាច នឹងនាំទៅរកការបាញ់គ្នា នៅតែបន្តទៅមុខ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ស្ថិតក្រោមឈ្មោះប្រធាននៃគណៈកម្មាធិការសន្តិភាពកូរ៉េ-អាស៊ីប៉ាស៊ីហ្វិក លោក គីម យ៉ុងឈុលទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង KCNA បាននិយាយថា វានឹងជាកំហុសឆ្គងសម្រាប់ សហរដ្ឋអាមេរិក ដែលព្រងើយកន្តើយចំពោះកាលផុតកំណត់នោចុងឆ្នាំ ស្តីពីចំណងមិត្តភាពដ៏ជិតស្និទ្ធ រវាងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។
គួរបញ្ជាក់ថា តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៧ ខែតុលាឆ្នាំ២០១៩ លោក គីម ជុងអ៊ុន បានកំណត់ពេលផុតកំណត់ចុងឆ្នាំ សម្រាប់កិច្ចពិភាក្សាលុបបំបាត់អាវុធនុយក្លេអ៊ែ ជាមួយទីក្រុងវ៉ាស៊ីនតោន៕
ប្រែសម្រួល៖ ប៉ាង កុង