ព័ត៌មានអន្តរជាតិ

Update៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បំពេញទស្សនកិច្ចជាលើកដំបូង នៅក្នុងទឹកដីអេហ្ស៊ីប

គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ថា កាលពីថ្ងៃអាទិត្យលោក Abdel-Fattah al-Sisi ប្រធានាធិបតីអេហ្ស៊ីប បានជួបពិភាក្សាជាមួយ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នៅទីក្រុងគែរ ជាកន្លែងដែលពួកគេបានពិភាក្សា អំពីទំនាក់ទំនងទ្វេភាគី និងបញ្ហាតំបន់ និងពិភពលោក ដែលមានការព្រួយបារម្មណ៍ ពីគ្នាទៅវិញទៅមក ។

ប្រធានាធិបតីអេហ្ស៊ីប បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Lavrov បានប្រគល់សំបុត្រមួយច្បាប់ របស់ប្រធានាធិបតីរុស្ស៊ីលោក ប្លាឌីមៀ ពូទីន ទៅកាន់លោក Sisi ដោយបង្ហាញពីសារៈសំខាន់ដែលរុស្ស៊ី យកចិត្តទុកដាក់ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី ជាមួយអេហ្ស៊ីបក្នុងក្របខ័ណ្ឌនៃ “កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង២” ។

ប្រធានាធិបតីអេហ្ស៊ីប បានសាទរចំពោះកិច្ចសហប្រតិបត្តិការ ដែលកំពុងកើនឡើងរវាងក្រុងគែរ និងក្រុងម៉ូស្គូ ដែលត្រូវបានឧទាហរណ៍ដោយគម្រោងរបស់រុស្ស៊ី នៅក្នុងប្រទេសអេហ្ស៊ីប ដូចជារោងចក្រថាមពលនុយក្លេអ៊ែរ El-Dabaa ដែលកំពុងត្រូវបានសាងសង់ និងការបង្កើតតំបន់ឧស្សាហកម្មរុស្ស៊ី នៅលើអ័ក្សប្រឡាយស៊ុយអេ និងគម្រោងរួមផ្សេងទៀត ក្នុងវិស័យផ្សេងៗ ។

ទាក់ទងនឹងជម្លោះរុស្ស៊ី និងអ៊ុយក្រែន ដែលកំពុងបន្តកើតមានឡើង អេហ្ស៊ីបបានអំពាវនាវជាថ្មី ឱ្យមានការដោះស្រាយវិបត្តិនយោបាយ ។

លោក Sisi បានសង្កត់ធ្ងន់ថា “សារៈសំខាន់នៃការផ្តល់អាទិភាព ដល់ភាសានៃការសន្ទនា និងដំណោះស្រាយការទូតចំពោះវិបត្តិ” ដោយបញ្ជាក់ពីការគាំទ្ររបស់ប្រទេសអេហ្ស៊ីប សម្រាប់កិច្ចខិតខំប្រឹងប្រែងទាំងអស់ ដែលនឹងដោះស្រាយបញ្ហា “នយោបាយ” ដើម្បីរក្សាសន្តិសុខ និងស្ថិរភាពអន្តរជាតិ ៕

To Top