វៀងច័ន្ទ៖ រដ្ឋាភិបាលឡាវបានប្តេជ្ញារក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងអត្រាប្តូរប្រាក់ ដោយបញ្ជាក់សារជាថ្មីថា ខ្លួននឹងមិនអនុញ្ញាតឱ្យប្រទេសនេះធ្លាក់ចូលទៅក្នុងបំណុលខុសឡើយ។
ការសន្យានេះបានធ្វើឡើងនៅពេលបិទកិច្ចប្រជុំរដ្ឋាភិបាលចំហរយៈពេលពីរថ្ងៃដែលបានបញ្ចប់នៅថ្ងៃសុក្រ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពលោក Phankham Viphavanh នាយករដ្ឋមន្ត្រី និងមានការចូលរួមពីសមាជិកគណៈរដ្ឋមន្ត្រី អភិបាលក្រុងវៀងច័ន្ទ អភិបាលខេត្ត និងតំណាងស្ថាប័នរដ្ឋនានា។
សារព័ត៌មាន Vientiane Times នៅថ្ងៃចន្ទនេះបានចុះផ្សាយ បន្ទាប់សន្និសីទសារព័ត៌មានបន្ទាប់ពីបញ្ចប់កិច្ចប្រជុំថា រដ្ឋាភិបាលនឹងបន្តដោះស្រាយនូវទម្រង់ផ្សេងៗនៃបំណុលសាធារណៈ ជាពិសេសបំណុលដែលជំពាក់ដោយសហគ្រាសរដ្ឋ ក៏ដូចជាការចរចាជាមួយម្ចាស់បំណុលអំពីការពន្យាពេលនៃការសងប្រាក់ដើម និងការប្រាក់វិញ នេះបើតាមការដកស្រង់ការផ្សាយចេញពី ។
រដ្ឋាភិបាលបានណែនាំដល់វិស័យពាក់ព័ន្ធឱ្យស្វែងរកកម្ចីការប្រាក់ទាប ខណៈដែលក៏ចាត់វិធានការទប់ស្កាត់ការកើនឡើងនៃបំណុលបន្ថែម។ កិច្ចប្រជុំបានយល់ស្របថា វាចាំបាច់ណាស់ក្នុងការកាត់បន្ថយភាពងាយរងគ្រោះនៃម៉ាក្រូសេដ្ឋកិច្ច ដោយធ្វើនិយតកម្មអត្រាប្តូរប្រាក់រូបិយប័ណ្ណ និងតម្លៃទំនិញប្រើប្រាស់នៅលើទីផ្សារ និងទប់ស្កាត់អតិផរណា៕ប្រែសម្រួល ឈូក បូរ៉ា