ព័ត៌មានអន្តរជាតិ

វិមានក្រមឡាំង៖ រុស្ស៊ី ត្រៀមខ្លួនរួចជាស្រេច ក្នុងការបង្កើតកិច្ចព្រមព្រៀង សន្តិភាព ជាមួយនឹងអ៊ុយក្រែន

បរទេស៖ យោងតាមការចេញផ្សាយ របស់ rt.com កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថារុស្ស៊ី បានធ្វើការបញ្ជាក់សាជាថ្មី ថាអ៊ុយក្រែន នឹងអាចបញ្ចប់ទៅនូវជម្លោះ រវាងគ្នា បានគ្រប់ពេលប្រសិនបើ រដ្ឋាភិបាលក្រុងគៀវ នឹងព្រមព្រៀង ទៅតាមលក្ខខណ្ឌ ដែលត្រូវបានទាមទារ ដោយភាគិខាងរុស្សី។

អ្នកនាំពាក្យរបស់វិមានក្រមឡាំង លោក Dmitry Peskov កាលពីថ្ងៃពុធ បានថ្លែងបែបនេះថា៖ រុស្ស៊ី បានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់កិច្ចព្រមព្រៀងសន្តិភាព ជាមួយនឹងអ៊ុយក្រែន ក្នុងករណីដែលភាគីខាងអ៊ុយក្រែន បានយល់ច្បាស់ ពីលក្ខខណ្ឌរបស់យើងទោះបី ក្នុងវិធីសាស្ត្រដែលពួកគេនឹង ប្តេជ្ញាចិត្តដើម្បីកិច្ចការងារនេះក្តី។

លោក Peskov បានពន្យល់ទៀតថា កាលពីខែមិនាកន្លងមកភាគីទាំងពីរ ស្ទើរតែបានសម្រេចទៅហើយ ក្នុងការទទួលបាននូវកិច្ចព្រមព្រៀងមួយ ជាមួយគ្នា ប៉ុន្តែលិខិតព្រាង ដែលបានរៀបចំឡើង នៅក្នុងទីក្រុងអ៊ីស្តង់ប៊ូល ត្រូវបានបដិសេធទៅវិញ ដោយភាគីខាងអ៊ុយក្រែន។

លោក Peskov ក៏បានអះអាងដែរអំពីដំណើរទស្សនកិច្ច របស់អតីតអធិកាបតីអាល្លឺម៉ង់ លោក Gerhard Schroeder នៅក្នុងទីក្រុងមូស្គូ ហើយព្រមទាំងបានជួបពិភាក្សា ជាមួយនឹង លោកប្រធានាធិបតីរុស្សីលោក Vladimir Putin
ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top