ព័ត៌មានអន្តរជាតិ

Breaking News: ភ្នាក់ងារ FBI សម្រុកចូលឆែកឆេរ លំនៅដ្ឋានរបស់លោក ដូណាល់ ត្រាំ

បរទេស ៖ ភ្នាក់ងារសហព័ន្ធរបស់អាមេរិក បានឆែកឆេរលំនៅដ្ឋាន របស់លោក ដូណាល់ ត្រាំ នៅរដ្ឋផ្លរីដា កាលពីថ្ងៃចន្ទ ដែលជាជំហានដ៏សំខាន់មួយ ដោយព្រះរាជអាជ្ញា ប្រឆាំងនឹងអតីត ប្រធានាធិបតី ជុំវិញការដោះស្រាយព័ត៌មាន ដែលបានចាត់ថ្នាក់ ដែលអាចធ្វើឲ្យមានបញ្ហាផ្លូវច្បាប់ របស់គាត់កាន់តែស៊ីជម្រៅ ។

យោងតាមសារព័ត៌មាន FINANCIAL TIMES ចេញផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា លោក ត្រាំ បានបង្ហាញពីការវាយឆ្មក់របស់ FBI នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលក្នុងនោះលោកបាននិយាយថា “ក្រុមធំ” នៃភ្នាក់ងារ FBI នៅឯក្លឹប Mar-a-Lago ដែលជាលំនៅដ្ឋាន របស់លោកក្នុងរដ្ឋផ្លរីដា ។

លោក ត្រាំ បាននិយាយថា គ្មានរឿងបែបនេះកើតឡើង ចំពោះប្រធានាធិបតី សហរដ្ឋអាមេរិក ពីមុនមកនោះទេ ។ តែបច្ចុប្បន្នកំពុងស្ថិត នៅក្រោមការឡោមព័ទ្ធ វាយឆ្មក់ និងកាន់កាប់ ដោយក្រុមភ្នាក់ងារ FBI មួយក្រុមធំ។

ក្រសួងយុត្តិធម៌ និង FBI បានបដិសេធមិនធ្វើអត្ថាធិប្បាយ លើការវាយឆ្មក់នេះ ដែលភ្លាមៗនោះបានបង្កជាភ្លើងនយោបាយ និងកំហឹងរបស់គណបក្ស សាធារណរដ្ឋយ៉ាងខ្លាំងក្លា ផងដែរ។

មនុស្សម្នាក់ដែលដឹងអំពីការស្វែងរកបាននិយាយថា ការឆែកឆេរនេះ ទាក់ទងនឹងការចាត់ចែង របស់លោក ត្រាំ លើសម្ភារៈរសើបតាំង ពីពេលលោកកាន់តំណែង នៅសេតវិមាន ។ កាលពីដើមឆ្នាំនេះ ប្រអប់ឯកសារចំនួន១៥ ដែលត្រូវ បានចាត់ថ្នាក់ រួមទាំងឯកសារមួយចំនួន ដែលត្រូវបានសម្គាល់ថា “អាថ៌កំបាំងកំពូល” ត្រូវបានគេយកមកពីផ្ទះ របស់លោកនៅរដ្ឋផ្លរីដា ៕

ប្រែសម្រួលៈ ណៃ តុលា

To Top