បរទេស៖អគ្គរដ្ឋទូតចិន ប្រចាំនៅប្រទេសរុស្ស៊ី កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការលើកឡើងថា រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន កំពុងស្វែងរកឱកាស ក្នុងការបន្តជម្លោះ នៅអ៊ុយក្រែន ឲ្យបានយូរបំផុតតាមដែលអាចធ្វើទៅបាន ជាមួយនឹងរុស្ស៊ី ធ្វើយ៉ាងណា ឲ្យរដ្ឋាភិបាលទីក្រុងមូស្គូ នឹងថមថយកម្លាំង ដោយខ្លួនឯង។
ថ្លែងនៅក្នុងបទសំភាសមួយ ជាមួយនឹងទីភ្នាក់ងារសារព័ត៌មាន TASS លោកអគ្គរដ្ឋទូត Zhang Hanhui នៅក្នុងចំណោមរឿងជាច្រើនទៀត វាគឺជាគំនិតផ្តួចផ្តើម របស់អាមេរិក ដូចជាការពង្រីកកម្លាំងណាតូ ទៅតំបន់ភាគខាងកើតការធ្វើបដិវត្តពណ៍នៅក្នុងប្រទេសអ៊ុយក្រែន ដែលបានរុញឲ្យរុស្សីស្ថិត នៅជ្រុងមួយ នៃបញ្ហាសន្តិសុខ ដែលទាំងនេះហើយសុទ្ធ តែជាកត្តាជុំរុញឲ្យ មានជម្លោះនៅអ៊ុយក្រែន។
លោក Hanhui បានពណ៍ទៀតថា អាមេរិកគឺជាមេ ផ្តើម គំនិត និង ជា អ្នក ដុត បំផ្លាញឲ្យកើតឡើងជា វិបត្តិ អ៊ុយក្រែននៅពេលនេះ។
លោកអះអាងទៀតថា តាមរយៈការបន្តដាក់ទណ្ឌកម្ម លើប្រទេសរុស្សី និងការបន្តផ្តល់អាវុធឲ្យអ៊ុយក្រែននេះហើយ ដែលចិនអាចជឿជាក់ថា បានថារដ្ឋាភិបាលអាមេរិក គឺមានបំណងយ៉ាងច្បាស់ ក្នុងការធ្វើយ៉ាងណា ឲ្យជម្លោះនៅអ៊ុយក្រែន នឹងនៅតែ បន្តអូសបន្លាយ បន្ថែមទៀត៕
ប្រែសម្រួល៖ស៊ុនលី
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									