ព័ត៌មានអន្តរជាតិ

គណប្រតិភូអាមេរិក ជាន់ខ្ពស់មួយក្រុមទៀត ធ្វើដំណើរទៅដល់កោះតៃវ៉ាន់ ដោយមិនប្រកាសជាមុន

បរទេស៖ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ CNN នៅថ្ងៃនេះបានឲ្យដឹងថា ក្រុមគណប្រតិភូនៃរដ្ឋសភាជាតិអាមេរិក ដឹកនាំដោយសមាជិកសភាព នៃបក្សប្រជាធិបតេយ្យក្នុងរដ្ឋ Massachusetts លោក Ed Markey បានធ្វើដំណើរមកដល់ទឹកដី នៃកោះតៃវ៉ាន់ហើយ។

ប្រភពដដែលបានបញ្ជាក់ដែរថា ដំណើរទសន្សកិច្ចរយៈពេល២ថ្ងៃនឹង ត្រូវបានធ្វើឡើងនៅលើដែនកោះមួយនេះ ទាំងដែលមិនបានធ្វើការប្រកាស ជាផ្លូវការជាមុនឡើយ និងក៏បានក្លាយទៅជាដំណើរទស្សនកិច្ច​ នៃក្រុមមន្ត្រីជាន់ខ្ពស់អាមេរិក លើកទី២ហើយដែរ សម្រាប់ខែសីហានេះ។

ក្រុមគណប្រតិភូដែលមានគ្នា៥នាក់ នឹងបំពេញទស្សនកិច្ចលើកោះតៃវ៉ាន់ ក្នុងគោលបំណងដើម្បីបង្ហាញនូវការគាំទ្រ និងលើកទឹកចិត្តសម្រាប់កិច្ចការងារ ថែរក្សាស្ថេរភាពនិងសន្តិភាព នៅលើឈូងសមុទ្រនៃកោះតៃវ៉ាន់ផងដែរ នេះបើយោងតាមអ្នកនាំពាក្យ របស់លោក Markey បានបញ្ជាក់បន្ថែម។

គណប្រតិភូអាមេរិកទាំង៥រូប នឹងត្រូវជួបពិភាក្សាដោយផ្ទាល់ ជាមួយនឹងប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី Tsai Ing wen ព្រមទាំងរដ្ឋមន្ត្រីការបរទេសកោះតៃវ៉ាន់ Joseph Wu ព្រមទាំងបន្តជួបពិភាក្សាថ្នាក់កំពូល ជាមួយនឹងមន្ត្រីជានខ្ពស់ និងសមាជិកសភាជាច្រើនផ្សេងដែរ៕ ប្រែសម្រួល៖ស៊ុនលី

To Top