ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានឆ្លើយតប ទៅក្រុមមនុស្សមួយចំនួនថា កម្ពុជា អត់មានតម្រូវការទៅសុំការគាំទ្រពីប្រទេសណាមួយ ក្នុងការគាំទ្រឲ្យលោក ហ៊ុន ម៉ាណែត ធ្វើជាបេក្ខភាពអនាគតនាយករដ្ឋមន្រ្តីទេ ព្រោះការធ្វើនាយករដ្ឋមន្រ្តីត្រូវឆ្លងកាត់ការបោះឆ្នោតដែលមានការគាំទ្រពីប្រជាជនកម្ពុជា ។
ការលើកឡើងរបស់សម្តេចតេជោនេះ បន្ទាប់ពីមានមតិពីក្រុមប្រឆាំងថា លោក ហ៊ុន ម៉ាណែត ធ្វើដំណើរទស្សនកិច្ចនៅវៀតណាមនាពេលថ្មីៗនេះ ហើយបានជួបក្រុមមន្រ្តីជាន់ខ្ពស់វៀតណាមជាច្រើនរូបនោះ គឺដើម្បីស្នើសុំការគាំទ្រឲ្យលោក ហ៊ុន ម៉ាណែត ធ្វើបេក្ខភាពអនាគតនាយករដ្ឋមន្រ្តី ៕