វ៉ាស៊ីនតោន ៖ ទីបញ្ជាការកណ្តាល របស់សហរដ្ឋអាមេរិក បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យោធាសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានបើកការវាយប្រហារតាមអាកាសប្រឆាំងនឹងក្រុម ដែលគាំទ្រ ដោយអ៊ីរ៉ង់ នៅភាគខាងកើតប្រទេសស៊ីរី។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា តាមការណែនាំ របស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន “កងកម្លាំងយោធាអាមេរិក បានធ្វើការវាយប្រហារ តាមអាកាសយ៉ាងជាក់លាក់នៅខេត្ដ Deir ez-Zor ប្រទេសស៊ីរីនៅថ្ងៃនេះ” ។
ប្រភពបញ្ជាក់បានឲ្យដឹងថា “សហរដ្ឋអាមេរិក វាយប្រហារគោលដៅហេដ្ឋារចនាសម្ព័ន្ធ ដែលប្រើប្រាស់ដោយក្រុម ដែលមានទំនាក់ទំនង ជាមួយកងឆ្មាំបដិវត្តន៍ អ៊ីស្លាមរបស់អ៊ីរ៉ង់” ៕