ព័ត៌មានអន្តរជាតិ

អតីតប្រធានាធិបតីរុស្ស៊ី ព្យាករណ៍ថា យោធាអ៊ុយក្រែន អាចនឹងធ្វើរដ្ឋប្រហារ នៅទីក្រុងគៀវ

បរទេស៖ អតីតប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ បានព្យាករណ៍ថា យោធាអ៊ុយក្រែន អាចនឹងធ្វើរដ្ឋប្រហារនៅទីក្រុងគៀវ ដើម្បីធ្វើអ្វីដែលរដ្ឋាភិបាលស៊ីវិល បដិសេធមិនធ្វើ នោះគឺចរចាសន្តិភាពជាមួយរុស្ស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា លោក មេដវេដេវ ដែលបច្ចុប្បន្នជាអនុប្រធាន ក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី បានបញ្ជាក់អំពីសេណារីយ៉ូនេះថា ជាជម្រើសមួយក្នុងចំណោមជម្រើសពីរ ដែលលោកជឿជាក់ ថា អាចដំណើរការបាន សម្រាប់អ៊ុយក្រែន។ សេនារីយ៉ូមួយទៀតគឺថា ប្រសិនបើរដ្ឋាភិបាលរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ហ្សេលេនស្គី ផ្លាស់ប្តូរឥរិយាបទ និងយល់ព្រមលើលក្ខខណ្ឌរបស់រុស្ស៊ី សម្រាប់ការបញ្ចប់អរិភាព។ ទោះបីជាបែបណារុស្ស៊ី នឹងទទួលបានអ្វី ដែល ខ្លួនចង់បានពីអ៊ុយក្រែន។

ទីក្រុង ម៉ូស្គូ បានប្រកាសពីការគ្មានយោធា និង’ការផ្តាច់ខ្លួន’ របស់អ៊ុយក្រែន ជាគោលដៅនៃប្រតិបត្តិការយោធារបស់ខ្លួន ក្នុងប្រទេស។ រដ្ឋាភិបាលទីក្រុងគៀវ ពីដំបូងហាក់ដូចជាមានឆន្ទៈ ក្នុងការទទួលយកឋានៈអព្យាក្រឹត ប៉ុន្តែក្រោយមកក៏បានពង្រឹង ដោយជំនួយយោធាលោកខាងលិច។ ឥឡូវនេះ ហ្សេលេនស្គី ទទូចថាការកម្ចាត់រុស្ស៊ី នៅលើសមរភូមិនិងដណ្តើមយកទឹកដីទាំងអស់ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ៕ ប្រែសម្រួលៈ ណៃ តុលា

To Top