ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិន ផ្ញើលិខិតអបអរសាទរ ចំពោះការ បើកពិព័រណ៍ពាណិជ្ជកម្ម សេវាកម្មអន្តរជាតិចិន ឆ្នាំ ២០២២

នៅថ្ងៃទី ៣១ ខែសីហា លោក Xi Jinping ប្រធានរដ្ឋចិន បានផ្ញើលិខិតអបអរសាទរ ចំពោះការបើកធ្វើពិព័រណ៍ ពាណិជ្ជកម្មសេវាកម្ម អន្តរជាតិចិនឆ្នាំ ២០២២ ។

ថ្លែងក្នុងលិខិត លោក Xi Jinping បានបញ្ជាក់ថា ពិព័រណ៍ពាណិជ្ជកម្ម សេវាកម្មអន្តរជាតិចិន គឺជាវេទិកាដ៏សំខាន់មួយ សម្រាប់ពង្រីកការបើកចំហ បង្កើនកិច្ចសហប្រតិបត្តិការ និងណែនាំការ ច្នៃប្រឌិត របស់ប្រទេសចិន ដែលបានរួមចំណែក ជាវិជ្ជមានក្នុងការជំរុញ ការអភិវឌ្ឍឧស្សាហកម្មសេវាកម្ម និងពាណិជ្ជកម្មសេវាកម្មសកល ។
ប្រទេសចិន ប្រកាន់ខ្ជាប់ នូវការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ជាមួយនិងការបើកចំហកម្រិតខ្ពស់ បន្តបើកទូលាយថែមមួយ កម្រិតទៀត នូវការអនុញ្ញាតឱ្យចូលទីផ្សារចិន ក្នុងវិស័យពាណិជ្ជកម្មសេវាកម្ម លើកកម្ពស់កម្រិតនៃការបើកចំហពាណិជ្ជកម្មសេវាកម្មឆ្លងដែន ពង្រីកមុខងារ នៃវេទិកាបើកទូលាយ ចំពោះបរទេស ធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើត ប្រព័ន្ធបើកចំហផ្នែកឧស្សាហកម្ម សេវាកម្មដែលមានស្តង់ដាខ្ពស់ ។

លោក Xi Jinping បានបញ្ជាក់ថា ប្រទេសចិនរីករាយរួមសហការជាមួយប្រទេសនានាលើពិភពលោក ដើម្បីប្រកាន់ខ្ជាប់នូវពហុភាគីនិយមដ៏ពិតប្រាកដ ប្រកាន់ខ្ជាប់នូវការផ្តល់ផលប្រយោជន៍ ដល់គ្នាទៅវិញទៅមកនិងប្រកបដោយបរិយាប័ន្ន និងធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ក៏ដូចជារួមគ្នាជំរុញ សេដ្ឋកិច្ចសេវាកម្ម ដែលបើកចំហនិងចែករំលែកគ្នា ដើម្បីបំពេញបន្ថែមកម្លាំងចលករ ដល់ការស្តារនិងអភិវឌ្ឍ សេដ្ឋកិច្ចពិភពលោក ៕
វិទ្យុមិត្តភាពកម្ពុជាចិន

To Top