ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីបេឡារូស ជឿជាក់ថា ជម្លោះនៅអ៊ុយក្រែននឹងអាច បញ្ចប់ទៅឆាប់ៗនេះ

បរទេស៖ ប្រធានាធិបតីនៃ ប្រទេសបេឡារូសលោក Alexander Lukashenko កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានធ្វើការព្យាករណ៍ថា ជម្លោះនៅអ៊ុយក្រែននឹងអាចឈានទៅដល់ការ បញ្ចប់ទៅឆាប់ៗនេះហើយ។

ថ្លែងទៅកាន់និស្សិតជាច្រើនរយនាក់ មកពីសាលារៀនជាច្រើននោះលោក Lukashenko បានបន្តទៀតថា៖ អ៊ុយក្រែនពេលនេះ កំពុងតែបែកខ្ញែកហើយនេះ គឺជាជម្លោះរវាងប្រទេសដែល មានយោធាខ្លាំង និងប្រទេសដែលដឹកនាំ ដោយមិនសូវមានកម្លាំងយោធាខ្លាំង ខណៈដែលយោធា របស់អ៊ុយក្រែនមើលឃើញថា ការប្រយុទ្ធជួរមុខហាក់ដូចជា គ្មានលទ្ធផល នោះឡើយសម្រាប់ពួកគេ។

ប្រធានាធិបតីដដែលបានបន្តទៀតថា៖ អ៊ុយក្រែននិងយោធារបស់ខ្លួនខ្លាំងបានតែក្នុងប្រទេស និងមានមោទនភាពបំផុតពេលនៅលើតុចរចា និងពេលថ្លែងសន្ទរកថាម្តងៗ ប៉ុន្តែនៅលើសមរភូមិ និងនៅកន្លែងផ្សេងវិញគឺច្បាស់ណាស់ នឹងត្រូវបោសចោលបានយ៉ាងងាយស្រួលបំផុត។

ទោះបីជាយ៉ាងណាក្តី លោកមេដឹកនាំរូបនេះ ក៏បានព្រមានដែរថាជម្លោះនៅប្រទេសជិតខាងមួយនេះ នឹងអាចអូសបន្លាយហើយមានផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ ប្រសិនបើមានការពាក់ព័ន្ធទៅនឹងការប្រើប្រាស់អាវុធ ដែលមានគ្រោះថ្នាក់ កាន់តែច្រើនប្រភេទ៕

ប្រែសម្រួល៖ ស៊ុន លី

To Top