ព័ត៌មានអន្តរជាតិ

UN ថ្លែងអំណរគុណដល់រុស្សី​ ដែលបានធានាសុវត្ថិភាពជូនក្រុម IAEA

បរទេស៖អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃម្សិលមិញនេះ បានធ្វើការថ្លែងអំណរគុណយ៉ាងក្តីរីករាយចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រុស្សីដែល​ បានធ្វើឲ្យដំណើរបំពេញការងារត្រួតពិនិត្យរបស់ក្រុមការងារ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA បានបញ្ចប់ទៅដោយរលូននិងគ្មានគ្រោះថ្នាក់។

មន្ត្រីអ្នកនាំពាក្យរូបនេះ បានបញ្ជាក់បែបនេះថា៖ពួកយើងពិតជារីករាយខ្លាំង ណាស់ជាមួយនឹងរដ្ឋាភិបាលរុស្សីយ៉ាងខ្លាំងនូវអ្វីដែលពួក គេបានខិតខំក្នុងការថែរក្សា ក្រុមការងាររបស់យើង ក្នុងអំឡុងពេលនៃការបំពេញការងារ នៅរោងចក្រនុយក្លេអ៊ែរក្នុងប្រទេសអ៊ុយក្រែន Zaporozhye ។

គួរឲ្យដឹងដែរថា រដ្ឋាភិបាលទីក្រុងមូស្គូ គឺជាអ្នកដែលបានធ្វើការអំពាវនាវសុំឲ្យមានដំណើរ ទស្សនកិច្ចរបស់ក្រុមការងារ IAEA មកកាន់រោងចក្រមួយនេះគឺជា រោងចក្រនុយក្លេអ៊ែរដែលធំបំផុតនៅអឺរ៉ុប៕

ប្រែសម្រួល៖ស៊ុនលី

To Top