ព័ត៌មានអន្តរជាតិ

តួកគី រិះគន់ចំៗលើយុទ្ធសាស្ត្រ របស់លោកខាងលិច ចំពោះអ៊ុយក្រែន និងរុស្ស៊ី

បរទេស៖ ប្រធានាធិបតីតួគីលោក Recep Tayyip Erdogan កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការរិះគន់ចំៗ ទៅលើអ្វីដែលលោកហៅថា ជាយុទ្ធសាស្ត្ររបស់លោកខាងលិច ចំពោះមុខបញ្ហារបស់ប្រទេសអ៊ុយក្រែន និងរុស្សីហើយអះអាងលោកខាងលិច បានកំពុងមើលស្រាលរុស្សី ព្រមទាំងប៉ុនប៉ង់បង្កហេតុកាន់តែធំ ជាងមួយនឹងរុស្សីថែមទៀតផង។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលលោក Erdogan បានធ្វើជាមួយនឹងសមភាគីលោក Aleksandar Vucic មេដឹកនាំរបស់ប្រទេសស៊ែប៊ីនោះ ក៏បានបញ្ជាក់ទៀតដែរថា៖ខ្ញុំអាចនិយាយ បានយ៉ាងច្បាស់ថាខ្ញុំមើល មិនយល់នូវអ្វីដែលជាអត្តចារិត របស់លោកខាងលិចចំពោះរុស្សីនោះ គឺជារឿងត្រឹមត្រូវឡើយពីព្រោះថា គោលនយោបាយរបស់ពួកគេ ចំពោះរុស្សីគឺជាការបង្កហេតុប៉ុណ្ណោះ។

លោកបន្តថា៖ ខ្ញុំមិនចាំបាច់ប្រាប់ឈ្មោះចំៗថា ជាអ្នកណានោះទេប៉ុន្តែមានប្រទេសមួយចំនួន របស់លោកខាងលិចដែល តែងតែប្រើប្រាស់យុទ្ធសាស្ត្របង្កហេតុ ទាំងនេះហើយវាគឺជារឿងដែលមិនត្រឹមត្រូវ នោះឡើយពីព្រោះថា នៅពេលដែលអ្នកប្រើប្រាស់ យុទ្ធសាស្ត្របែបនេះអ្នកនឹង មិនទទួលបានលទ្ធផលអ្វីឡើយ។

ដោយឡែកចំពោះរដ្ឋាភិបាល ទីក្រុងអង់ការ៉ាវិញលោក Erdogan បានបញ្ជាក់ថា គឺចាប់យកយុទ្ធសាស្ត្រតម្លាភាព ហើយជាលទ្ធផលតួគីបានសម្រេច បាននូវកិច្ចព្រមព្រៀងដូចជា ការនាំចេញធញ្ញជាតិ ដែលពិភពលោកកំពុងប្រឈមមុខ ទៅនឹងវិបត្តិស្បៀងអាហារនោះជាដើម ៕

ប្រែសម្រួល៖ ស៊ុន លី

To Top