ព័ត៌មានអន្តរជាតិ

លោក Zelensky ចង់ដោះដូរយោធាអ៊ុយក្រែន តាមរយៈការអនុញ្ញាតិ ឲ្យរុស្សីនាំចេញជីធម្មជាតិ 

បរទេស៖ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky កាលពីថ្ងៃសៅរ៍ម្សិលមិញនេះបានធ្វើការលើកឡើងថារដ្ឋាភិបាលទីក្រុងគៀវនឹងធ្វើការអនុញ្ញាតិឲ្យជីធម្មជាតិ របស់ប្រទេសរុស្សីអាចឆ្លងកាត់ប្រទេសខ្លួនបានលុះត្រាណាតែរដ្ឋាភិបាលក្រុងមូស្គធ្វើការដោះដូរយោធាអ៊ុយក្រែនដែលពួកគេចាប់ខ្លួនត្រឡប់មកវិញ។

លោក Zelenskyបានបញ្ជាក់ទៀតថាដើម្បីអាចជួយដោះស្រាយបញ្ហាខ្វះខាតជីកសិកម្មរបស់សកលលោកនោះមូស្គូត្រូវធ្វើការដឹកជញ្ជូនវាតាមប្រទេសអ៊ុយក្រែនប៉ុន្តែទោះបីជាយ៉ាងណាក្តីចាំបាច់រុស្សីត្រូវតែធ្វើការដោះលែងយោធាអ៊ុយក្រែនមួយចំនួនជាការដោះដូរគ្នាជាមុនសិន។

លោក Zelensky បាននិយាយថា៖ខ្ញុំនឹងប្រឆាំងដាច់ខាតនូវការនាំចេញជីកសិកម្មរបស់ខ្លួនរុស្សីតាមដែនអធិបតេយ្យភាពរបស់យើង។ខ្ញុំនឹងសម្រេចចិត្តធ្វើវាលុះត្រាណាតែមានការដោះដូរអ្នកទោសរបស់យើងត្រឡប់មកវិញជាមុនសិន។

ជាការឆ្លើយតបភ្លាមៗរុស្សីបានធ្វើការបដិសេធចំពោះសំណើរនេះដោយក្នុងនោះអ្នកនាំពាក្យរបស់លោកវិមានក្រមឡាំងលោក Dmitry Peskov បានថ្លែងបែបនេះថា៖តើមនុស្សទាំងនេះនឹងជីកសិកម្មជាវត្ថុដូចគ្នា ឬស្ថិតនៅក្នុងកម្រិតសំខាន់ដូចគ្នាមែនឬ? ប្រែសម្រួល៖ស៊ុនលី

To Top