ព័ត៌មានអន្តរជាតិ

Update៖ ចិន និងរុស្ស៊ី នឹងជួបប្រជុំគ្នា ដើម្បីពិភាក្សាលើយុទ្ធសាស្ត្រសន្តិសុខ សម្រាប់ការអនុវត្តច្បាប់ចិន-រុស្ស៊ី

ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ថា លោក Nikolai Patrushev លេខាធិការក្រុមប្រឹក្សាសន្តិសុខ នៃសហព័ន្ធរុស្ស៊ី នឹងធ្វើដំណើរទៅកាន់ប្រទេសចិន ដើម្បីចូលរួមកិច្ចពិភាក្សា សន្តិសុខយុទ្ធសាស្ត្រចិន-រុស្ស៊ី លើកទី១៧ និងកិច្ចប្រជុំលើកទី៧ នៃការអនុវត្តច្បាប់ចិន-រុស្ស៊ី ។

ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែកញ្ញា ប្រទេសទាំងពីរ នឹងមានយន្តការកិច្ចសហប្រតិបត្តិការសន្តិសុខ ។ អ្នកនាំពាក្យក្រសួងការបរទេសលោក Mao Ning បានប្រកាសឲ្យដឹងនៅថ្ងៃអាទិត្យនេះ ។ ដំណើរទស្សនកិច្ចរបស់លោក Patrushev គឺតបតាមការអញ្ជើញរបស់លោក Yang Jiechi សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្តចិន ហៅកាត់ (CPC) និងជាប្រធានការិយាល័យ កិច្ចការបរទេសនៃ គណៈកម្មាធិការមជ្ឈិម CPC និងលោក Guo Shengkun សមាជិកនៃគណៈកម្មាធិការនយោបាយ។

លោក Mao បានលើកឡើងថា ការិយាល័យគណៈកម្មាធិការកណ្តាល CPC សមាជិកនៃលេខាធិការដ្ឋាន នៃគណៈកម្មាធិការមជ្ឈិម CPC និងជាលេខានៃ គណៈកម្មាធិការកិច្ចការនយោបាយ និងច្បាប់នៃគណៈកម្មាធិការកណ្តាល CPC បានចូលរួម ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top