បរទេស៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍BBC កាលពីថ្ងៃពុធម្សិលមិញនេះ បានឲ្យដឹងថា ក្រុមប៉ូលីសរបស់រុស្សីបានធ្វើការ ចាប់ខ្លួនបានក្រុមហ្វូងបាតុករជាច្រើនរយនាក់ ដែលបានប្រមូលផ្តុំគ្នាក្នុងការតវ៉ាប្រឆាំង ទៅនឹងរដ្ឋាភិបាលទីក្រុងមូស្គូ ដែលបានសម្រេចចិត្ត ដើម្បីបង្កើនចំនួនយោធារាប់ពាន់នាក់ទៀត ដើម្បីប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែន។
ក្រុមអ្នកការពារសិទ្ធមនុស្សរបស់រុស្សី OVD-info បានប្រកាសថា ក្រុមបាតុករប្រមាណជា ១០០០នាក់ ដែលមាននៅក្នុងទីក្រុង St Petersburg និងរដ្ឋធានីទីក្រុងមូស្គូគឺជា ក្រុមតវ៉ាដែលធំជាងគេ ហើយក្រៅពីនោះគេក៏សង្កេតឃើញ មានការតវ៉ាប្រឆាំងដោយបាតុករ នៅក្នុងតំបន់និងទីក្រុងផ្សេងទៀតដូចជា Irkutsk ទីក្រុងនៅក្នុងតំបន់ស៊ីបឺរីនិងទីក្រុង Yekaterinburgផងដែរ។

គួរឲ្យដឹងដែរថា ក្រោយការប្រកាសអំពាវនាវឲ្យ មានការបន្ថែមចំនួនកងទ័ព ប្រយុទ្ធនៅអ៊ុយក្រែនហើយនោះ គេសង្កេតឃើញថាមានជើងហោះហើរ ជាច្រើនបានសម្រុកហោះចេញពី ប្រទេសរុស្សីហើយសំបុត្រ ធ្វើដំណើរជាច្រើន
ត្រូវបានលក់អស់គ្មានសល់ឡើយ។
ប្រធានាធិបតីរុស្សីបានប្រកាសកោះហៅ យោធាបម្រុងបន្ថែម ដើម្បីធ្វើការចល័តទៅកាន់ ប្រទេសអ៊ុយក្រែន ខណៈដែលយោធាបម្រុងសរុប ដែលមាននៅសេសសល់ មានប្រមាណជា ៣០ម៉ឺននាក់ ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
