ព័ត៌មានអន្តរជាតិ

អង្គការណាតូ ដាក់ពង្រាយទាហាន ទុនបម្រុង ចំពេលមានភាពតានតឹង នៅតំបន់ បាល់កង់

បរទេស៖ អង្គការណាតូបាននាំយក ទាហានបម្រុងទៅកាន់កូសូវ៉ូ សម្រាប់ការហ្វឹកហ្វឺន ដោយបង្កើនវត្តមានរបស់សម្ព័ន្ធភាព នៅក្នុងខេត្តបំបែក ដោយទាហានរហូតដល់ ១ ០០០ នាក់។ នៅពេលដែលភាពតានតឹង ផ្នែកយោធាជាមួយ ប្រទេសស៊ែប៊ី កាន់តែក្ដៅ មេបញ្ជាការមួយរូប នៃប្លុកយោធាបាននិយាយថា អាចនឹងត្រូវបានដាក់ពង្រាយ បន្ថែមទៀតនាពេលខាងមុខ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា វរសេនីយ៍ឯក Christopher Samulski មេបញ្ជាការតំបន់ជាមួយបេសកកម្ម KFOR Kosovo របស់អង្គការណាតូ បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា ទាហានត្រូវបាននាំយកមកជា “ផ្នែកនៃផែនការសម្រាប់គ្រាមានអាសន្ន” នេះបើតាមសារព័ត៌មាន Reuters បានរាយការណ៍។

លោក Samulski មិនបានបង្ហាញថា ចំនួនទុនបម្រុងប៉ុន្មានបានមកដល់ទេ ប៉ុន្តែបាននិយាយថា ពួកគេមានចំនួនដល់មួយអង្គភាពនៃ “ទំហំកងវរសេនាតូច” ដែលជាទូទៅកងវរសេនាតូចមានចំនួនពី ៥០០ ទៅ ១ ០០០ នាក់។ មេបញ្ជាការរូបនេះបាននិយាយថា ទាហាន Fusiliers ទីមួយនៃកងទ័ពអង់គ្លេស ស្ថិតក្នុងចំណោមអ្នកដែលចូលរួមក្នុងការហ្វឹកហ្វឺននេះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top