កំពង់ចាម ÷ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា
អាជ្ញាធរខេត្ត បានទាក់ទាញអ្នកវិនិយោគធំតូច បានសាងសង់រោងចក្របានចំនួន ១៧រោងចក្រ ដែលអាចស្របយកកំលាំងពលកម្ម កម្មករ កម្មការនី សរុប ៣១,៣៣៦នាក់ ដែលជាចំណែកមួយចូលរួម ក្នុងការកាត់បន្ថយភាពក្រី
ក្ររបស់ប្រជាពលរដ្ឋ ក៏ដូចជាចូលរួម ក្នុងកំណើនសេដ្ឋកិច្ចរបស់ខេត្តផងដែរ ។
លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ ក្នុងកិច្ច ប្រជុំផ្សព្វផ្សាយលទ្ធផល ផលិតផលក្នុងស្រុកសរុប GDP ឆ្នាំ២០១៨ នៅមន្ទីរផែនការខេត្តកំពង់ចាម ។
លោកអភិបាលខេត្ត បានថ្លែងបន្តថា ថ្ងៃនេះក្រសួងផែនការ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ GDP ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តកំពង់ចាម រួមមាន វិស័យកសិកម្ម វិស័យឧស្សាហកម្ម
គណនេយ្យជាតិ នៃក្រសួងយកមកគណនា។ ការបានបើកប្រជុំផ្សព្វផ្សាយលទ្ធផល ផលិតផលក្នុងស្រុកសរុប របស់រដ្ឋបាលខេត្តកំពង់ចាម ដែលទិន្នន័យនេះមាន វិស័យឧស្សាហកម្ម និងវិស័យសេវាកម្ម ដែលនាយកដ្ឋាន នៃក្រសួង ផែនការយកមកគណនា។ ទិន្នន័យនេះមានសារសំខាន់ណាស់ ធ្វើជាមធ្យោបាយក្នុងការវាស់វែង អំពីកម្រិតនៃការរីកចម្រើន របស់រដ្ឋបាលខេត្តតាមបណ្តាឆ្នាំនីមួយៗ និងចំណូលជាមធ្យម របស់ប្រជាពលរដ្ឋម្នាក់ៗ តាមរយៈ ការវិភាគតាមបែបម៉ាក្រូ សេដ្ឋកិច្ច។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ទិន្នន័យនេះវាមានសារសំខាន់ណាស់ សម្រាប់បង្ហាញដល់ភាគីពាក់ព័ន្ធនានា ជាពិសេសដៃគូអភិវឌ្ឍន៍ ដែលមានបំណងចង់មកវិនិយោគ នៅលើទឹកដីរដ្ឋបាលខេត្តកំពង់ចាម ហើយពួកគេអាចដឹង ពីកំណើនសេដ្ឋកិច្ច និងការរីកចម្រើន
របស់រដ្ឋបាលខេត្ត តាមរយៈលទ្ធផល ផលិតផលក្នុងស្រុកសរុប GDP នេះ។
លោកអភិបាលខេត្ត ឲ្យដឹងទៀតថា ក្នុងរយៈពេលប្រមាណ ពីរទស្សវត្សកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំ អភិវឌ្ឍប្រទេស ឲ្យមានការរីកចម្រើនឥតឈប់ឈរ។ ជាក់ស្តែងរដ្ឋបាលខេត្តកំពង់ចាម មានការរីកចម្រើនឥតឈប់ឈរ តាមរយៈការលើកកម្ពស់គុណភាព នៃការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ស្របតាមគោលនយោបាយ និងកម្មវិធីអភិវឌ្ឍន៍ជាតិ។ ” ជាក់ស្ដែងខេត្តបានទាក់ទាញ អ្នកវិនិយោគធំតូច បានសាងសង់រោងចក្រ មានចំនួន១៧រោងចក្រ ស្ថិតក្នុងស្រុកបាធាយ ស្រុកជើងព្រៃ ស្រុកព្រៃឈរ និងស្រុកចំការលើ ដែលអាចស្រូបយកកំលាំងពលកម្ម កម្មករ កម្មការិនី សរុប ៣១,៣៣៦នាក់ ដែលជាចំណែកមួយចូលរួម ក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ក៏ដូចជាចូលរួមក្នុងកំណើនសេដ្ឋកិច្ច របស់ខេត្តផងដែរ ” ៕