ព័ត៌មានជាតិ

ឃុំខ្លួន ជនជាតិវៀតណាម ​៤នាក់​ ពាក់ព័ន្ធនឹងការចាប់​បង្ខាំង​មនុស្ស ​ធ្វើ​ទារុណកម្ម ដើម្បីជំរិតទារប្រាក់ 

ភ្នំពេញ៖ ជនជាតិ​វៀតណាម​ ត្រូវចោទចំនួន៤​នាក់ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ ត្រូវបានចៅក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានី ធ្វើការឃុំខ្លួនបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារម១ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងចាបឃុំឃាំងខ្លួនបុរសវៀតណាមម្នាក់ ដែលជំពាក់លុយពួកគេ និងចាញ់ល្បែងកាស៊ីណូ និង​ចាប់បង្ខាំងខ្លួន ធ្វើ​ទា​រុណ​កម្ម​ និងជំរិត​ទារប្រាក់ ​ចំនួន​១០០០០ដុល្លារ​អា​មេ​រិ​ក​ ពីក្រុមគ្រួសាររបស់ជនរងគ្រោះ ជាថ្នូរនឹងការដោះលែង។ 

យោងតាមដីកាតុលាការ បានឱ្យដឹងថា ជនត្រូវចោទទាំង​៤នាក់នេះ មានឈ្មោះ ៖១-ឈ្មោះ VO HONG QUAN ភេទ​ប្រុស អាយុ​៣៥ ឆ្នាំ មុខរបរ លក់ដូរ ស្នាក់​នៅ​មិន​ពិតប្រាកដ ។​ ២-ឈ្មោះ​TRAN TINH HUY ភេទ​ប្រុស អាយុ​៣៣ឆ្នាំ មុខរបរ​កសិករ ស្នាក់​នៅ​មិន​ពិតប្រាកដ​។ ៣-ឈ្មោះ NGUYEN VAN VO ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ ស្នាក់​នៅ​មិន​ពិតប្រាកដ​។​ និង៤-ឈ្មោះ LUONG VON THIET ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ និង​ស្នាក់​នៅ​មិន​ពិតប្រាកដ​។

ជន​រង​គ្រោះ​ឈ្មោះ HUYNH VAN PHONG ភេទ​ប្រុស អាយុ​៣៨ ឆ្នាំ ជនជាតិ​វៀតណាម​ដូច​គ្នា មុខរបរ​ជា​កម្មករ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​អាង​ឌៀង ឃុំ​ឡុ​ង​ដៀង​តា​យ ស្រុក​ដុ​ង​ហា​យ ខេត្ត​បាក់​លាវ ប្រទេស​វៀតណាម ។

ចំណែកឯ ជន​រង​គ្រោះ​ មានឈ្មោះ HUYNH VAN PHONG ភេទ​ប្រុស អាយុ​៣៨ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​ជា​កម្មករ (តែជាមនុស្សញៀននឹងល្បែងកាស៊ីណូ) ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​អាង​ឌៀង ឃុំ​ឡុ​ង​ដៀង​តា​យ ស្រុក​ដុ​ង​ហា​យ ខេត្ត​បាក់​លាវ ប្រទេស​វៀតណាម ។

ជនត្រូវចោទ ត្រូវបានតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ ការចាប់​ឃុំឃាំង​មនុស្ស និង​ បង្ឃាំងធ្វើ​ទា​រុណ​កម្ម​ដោយ​ខុសច្បាប់​មាន​ស្ថាន​ទម្ងន់ទោស និងត្រូវបានចាប់ឃាត់ខ្លួនកាលពី ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២២ នៅក្នុងសង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ៕ ដោយ: លីហ្សា

To Top