ព័ត៌មានអន្តរជាតិ

រុស្ស៊ី ប្រឈមមុខនឹងស្ថានភាពធ្ងន់ធ្ងរ ខណៈអ៊ុយក្រែន បន្ដវាយបកកាន់តែខ្លាំង

គៀវ៖ អ៊ុយក្រែន បានវាយដណ្តើមយកទីក្រុង Lyman មកវិញនៅក្នុងការវាយលុកដ៏ខ្លាំងក្លា ដោយព្រមានថា ទីក្រុងម៉ូស្គូ កំពុងប្រឈមមុខនឹង “ស្ថានភាពធ្ងន់ធ្ងរ” នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានអ៊ុយក្រែន Newsweek។

លោក Boris Rozhin ដែលជាអ្នកសរសេរប្លុកសង្គ្រាមរុស្ស៊ី ដែលមានមូលដ្ឋាននៅតំបន់ បានបង្ហោះព័ត៌មានថ្មីៗ ស្តីពីកិច្ចខិតខំប្រឹងប្រែង របស់រុស្ស៊ីទៅកាន់គណនី Telegram របស់លោកកាលពីថ្ងៃអាទិត្យ។

ដូចដែលបានរាយការណ៍ដោយ Francis Scarr អ្នកកាសែតដែលគ្របដណ្តប់ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី សម្រាប់ BBC ការសង្ខេបរបស់លោកអំពី ស្ថានភាពបច្ចុប្បន្ន គឺធ្ងន់ធ្ងរដោយកត់សម្គាល់ថា កងកម្លាំងអ៊ុយក្រែន កំពុងវាយបកលើទីតាំងរបស់ ពួកគេនៅជិតតំបន់ភាគខាងត្បូង ចំនួនពីរមកវិញ។

លោក Rozhin បានសរសេរថា “នៅល្ងាចថ្ងៃទី០២ ខែតុលា ស្ថានភាពក្នុងទិសដៅ Nikopol កាន់តែអាក្រក់ទៅៗ” លោកបានសរសេរ ដូចដែលបានបកប្រែដោយ Google ថា “សត្រូវកំពុងឆ្ពោះទៅភាគខាងត្បូង ឆ្ពោះទៅតំបន់ Berislav ឆ្លងកាត់ Golden Balka ហើយស្ថានភាពអាចនឹងក្លាយទៅជា ធ្ងន់ធ្ងរនាពេលអនាគតដ៏ខ្លីខាងមុខនេះ”។

តំបន់ Nikopol គឺជាទីក្រុងមួយដែលមាន ទីតាំងនៅតាមដងទន្លេ Dnipro ក្នុងភាគខាងត្បូងអ៊ុយក្រែន នៅជិតព្រំដែននៃតំបន់ Kherson និង Zaporizhzhia ។ ប្រធានាធិបតីរុស្ស៊ីលោក  វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃសុក្របានប្រកាស ពីការបញ្ចូលតំបន់ទាំងពីរនេះ រួមជាមួយនឹងតំបន់ Donetsk និង Luhansk នៅភាគខាងកើត ទោះបីជាមានការខាតបង់កាន់ តែច្រើននៅក្នុងអ៊ុយក្រែនក៏ដោយ ហើយតំបន់ Berislav មានទីតាំងនៅ Kherson តាមដងទន្លេពី Nikopol ។

នៅក្នុងការប្រកាសមួយផ្សេងទៀតពីថ្ងៃអាទិត្យ លោក Rozhin បានលើកឡើងថា កងកម្លាំងអ៊ុយក្រែនមាន “ឧត្តមភាពជាលេខដ៏សំខាន់ នៅក្នុងកម្លាំងមនុស្ស” ហើយថា “ការប្រយុទ្ធនៅតែបន្តតាមខ្សែ ទំនាក់ទំនងទាំងមូល” នៅពេលដែលកងទ័ពរបស់ពួកគេ បន្តឆ្ពោះទៅភាគខាងត្បូងប្រទេស ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top