ព័ត៌មានអន្តរជាតិ

Update៖ សម្ព័ន្ធមិត្តរបស់អ៊ុយក្រែន ប្រកាសផ្តល់ប្រព័ន្ធ ការពារដែនអាកាសថ្មី ក្រោយរងការវាយប្រហារពីរុស្ស៊ី

ប្រ៊ុចស៊ែល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានចុះផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ថា សម្ព័ន្ធមិត្តរបស់អ៊ុយក្រែន បានប្រកាសផ្តល់ប្រព័ន្ធការពារ ដែនអាកាសថ្មី ហើយបានប្តេជ្ញាផ្តល់ឱ្យរឹងមាំ ផ្តល់ជំនួយយោធាយូរអង្វែង នៅក្នុងកិច្ចប្រជុំមួយ នៅឯទីស្នាក់ការអង្គការ NATO នៅថ្ងៃពុធនេះ ដោយបានលើកឡើងថា ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី កាលពី២ថ្ងៃមុន បានធ្វើការបង្រួបបង្រួម ។

លោកស្រី Lloyd Austin រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក អង្គុយក្បែរសមភាគីអ៊ុយក្រែន បានបើកការប្រមូលផ្តុំប្រទេសជាង៥០ ដោយថ្កោលទោសការវាយប្រហារ ដោយមីស៊ីលដ៏សាហាវ របស់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ប្រឆាំងនឹង “គោលដៅដោយគ្មានគោលបំណងយោធា” នៅទូទាំងប្រទេសអ៊ុយក្រែន ។

លោកស្រី Austin បានប្រាប់ដល់ការប្រមូលផ្តុំ ដោយអង្គុយក្បែររដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Oleksii Reznikov ថា”ពិភពលោកទាំងមូល ទើបតែបានឃើញម្តងទៀតនូវអំពើអាក្រក់ និងភាពឃោរឃៅនៃសង្រ្គាម ជ្រើសរើសរបស់លោក ពូទីន ដែលមានឫសគល់ដោយការឈ្លានពាន និងការមើលងាយយ៉ាងខ្លាំង ចំពោះច្បាប់នៃសង្រ្គាម” ។

“ប៉ុន្តែការវាយលុក ចុងក្រោយបង្អស់របស់រុស្ស៊ី បានធ្វើឱ្យការប្តេជ្ញាចិត្តរបស់ ប្រជាជនអ៊ុយក្រែនកាន់មោះមុត និងបណ្តាប្រទេសដែលមានសុច្ឆន្ទៈ រួមគ្នាបន្ថែមទៀតពីគ្រប់តំបន់ នៅលើផែនដី” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top