ព័ត៌មានជាតិ

ឃើញគ្នាសតិមិនគ្រប់ ! ចាប់រំលោភនាង បានតាមចិត្ត

ភ្នំពេញ ៖ ឃើញនាងក្រមុំសតិមិនគ្រប់ ដើរតាមផ្លូវ ជនសង្ស័យល្មោភកាម វ័យ៦៥ឆ្នាំ បានហៅនាងចូលក្នុងផ្ទះរបស់ខ្លួន រំលោភជាបន្តបន្ទាប់ បានសម្រេច១លើក និងមិនបានសម្រេច២លើក ។ ហេតុការណ៍រំលោភចុងក្រោយនេះ បានកើតឡើង កាលពីល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ នៅចំណុចភូមិទោង ឃុំរលួស ស្រុកសំបូរ ខេត្តក្រចេះ តែត្រូវបានប្អូនជនរងគ្រោះឃើញទាន់ ក៏បញ្ឈប់សកម្មភាពភ្លាម ។ ព្រោះតែ ភាពភ័យក្លាច បែករឿងដល់ឪពុកម្តាយជនរងគ្រោះ នៅម៉ោងប្រមាណ២២យប់ ថ្ងៃដដែល ជនសង្ស័យបានទៅគំរាម សម្លាប់ជនរងគ្រោះដល់ផ្ទះ ។ តែទោះជាយ៉ាងរឿងអាស្រូវនេះ នៅតែមិនអាចលាក់បាំងបាន ក្រោយពីជនរងគ្រោះបានប្រាប់ឪពុកម្តាយ ពីដំណើររឿង និងបាននាំកូនទៅដាក់ប្តឹង ។ មិនបានប៉ុន្មានម៉ោងផង ជនសង្ស័យរូបនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅ សួរនំា ភ្លាមៗ ។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ង៉ាន់ ធឿន អាយុ៦៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។ ចំណែក នារីរងគ្រោះ ឈ្មោះ ខ.ស.ល អាយុ១៨ឆ្នាំ មានសតិមិនគ្រប់។
តាមការរៀបរាប់ពីក្រុមគ្រួសារ ជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានហៅនារីរងគ្រោះ ឲ្យដើរចូលផ្ទះរបស់ខ្លួន ហើយធ្វើសកម្មភាពសម្រាតខោ រំលោភនារីរងគ្រោះ តែប្អូនរបស់នារីរងគ្រោះមកទាន់ ទើបជនសង្ស័យក៏បានបញ្ឈប់សកម្មភាព ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនបានចាប់រំលោភជនរងគ្រោះ បានសម្រេចចំនួន១លើក និងមិនបានសម្រេចចំនួន២លើក។ ជនសង្ស័យត្រូវសមត្ថកិច្ចមូលដ្ឋាន កសាងសំណុំរឿង បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកសំបូរ ដើម្បីចាត់ការតាមនីតិវិធី៕

To Top